គួរឲ្យច្រណែនណាស់!ស្ងាត់ៗសល់ឡានសល់ផ្ទះ ប្តីរកផង ប្រពន្ធរកផង ទម្រាំបានដូចសព្វថ្ងៃនេះ

1490
views

កម្សាន្ត: ជីវិតរឿងស្នេហាមិនមែនជាការលេងសើចនោះទេ ពេលចាប់ផ្តើមដំបូងគ្រប់យ៉ាងគឺល្អណាស់ ប៉ុន្តែនៅពេលបន្តបន្ទាប់ទៅទៀត ប្រែជាយ៉ាងណាគ្រប់គ្នាគឺមិនអាចដឹង គឺអាស្រ័យទៅលើទំនាក់ទំនងជាក់ស្តែង នឹង ការយោគយល់ នឹង យល់ចិត្តគ្នាទៅវិញទៅមករវាងយើងនឹងដៃគូរស្នេហារបស់យើង បើរកបានអ្នកយល់ចិត្តយើងម្នាក់ ដូចប្រទះបានហឹបមាសមួយក្រឡអញ្ចឹង។

ពាក្យចាស់លោកតែងពោលថា ពិបាកមុនស្រណុកក្រោយ ព្រោះថាបើកាលណាស្រណុកមុនហើយ រមែងតែងជួបនៅរឿងរ៉ាវឧបសគ្គជាច្រើន បូករួមនឹងភាពស្រណុករបស់យើងមកពីមុនទៀត ធ្វើឲ្យយ់ើងទន់ជ្រាយនឹងដោះស្រាយបញ្ហា នៅពេលជួបឧបសគ្គផ្សេងៗ។

គូរស្នេហ៏មួយគូរបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកច្រណែនខ្លាំង ព្រោះតែភាពស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម ការតស៊ូអត់ធ្មត់ ជាមួយគ្នារហូតសល់ផ្ទះនឹងសល់ឡាន។ដោយគូរស្នេហ៏មួយគូរនេះបានបង្ហោះនៅលើហ្វេសប៊ុកថា:

ស្ងាត់ៗ សល់ឡាន ស្ងាត់ៗសល់ផ្ទះ មិនមែននៅសុខៗបានទេលោក ខំប្រឹងណាស់ ខំប្រឹងរាល់ថ្ងៃ ប្តីរកផង ប្រពន្ធរកផង ដូចពាក្យចាស់លោកពោលថា ចង់ស្រណុកអោយនឿយ ពីក្មេង ជីវិតអ្នកលក់ផ្ទះតែ ប៉ុនឹងឯង លក់ផង ទិញផង កុំអោយភ្ញៀវសួរអូនឯងអ្នកលក់ផ្ទះ ចុះអូនឯងអត់ទិញខ្លួនឯងទេអី ប្តីប្រឹង ប្រពន្ធខំ …… បំណាច់នឹងកេីតមកខុសធម្មជាតិហេីយ មានតែខំតទៀតដេម្បីកុំអោយចាស់ទុំដៀលគំនិត…..

Comments

comments