សមាជិកShineeលោកMinho ត្រូវបានគេឃើញចូលប្រកួតប៉ាល់ទាត់ជាមួយសមាជិកទាហាន នឹង សង្ហារប្លែកជាងមុន

198
views

សិល្បះ នឹង កម្សាន្ត: shineeដែលជាក្រុមបុរសប្រទេសកូរ៉េមួយ ដែលបងប្អូនធ្លាប់បានស្គាល់ពីមុនមកថាជាក្រុមដែលមានឈ្មោះល្បីមួយផងដែរ តាមរយះបទចម្រៀង Ring Ding Dong ដែលធ្វើឲ្យបងប្អូនគ្រប់គ្នាស្គាល់ពីក្រុមនេះបានកាន់តែច្បាស់ ដែលក្នុងនោះមានសមាជិក5រូប តែគួរឲ្យសោកស្តាផងដែរ ដែលសមាជិកម្នាក់ត្រូវបានបាត់បង់ជីវិត ព្រោះតែជំងឺផ្លូវចិត្ត។

បច្ចុប្បន្នសមាជិកម្នាក់ដែលជាបុរសស្រស់សង្ហា លោកMinho ត្រូវគេប្រទះឃើញចូលរួមប្រកួតក្នុងការប្រកួតបាល់ទាល់មួយក្រុមទាហានមួយ។ អ្វីដែលកាន់តែប្លែកជាងនេះទៅទៀតនោះ គឺរូបរាងរបស់លោកហាក់ប្រែជាងមុន បូករួមនឹងម៉ូដសក់ផងដែរ។

ធ្លាប់តែឃើញបុរសសង្ហាម្នាក់នេះមានសក់វែង តែឥឡូវប្រែជាសក់ខ្លី ដែលស្រុកយើងគេនិយមហៅថា សក់ប៉េអ៊ឹម ហើយស្មាររបស់គាត់ក៏ចាប់ផ្តើមបើកធំជាងមុន នឹង សាច់ដុំដៃក៏រីកធំជាងមុន ថែមទាំងមានសាច់ដុំជើងថែមទៀតផង មើលទៅកាន់តែស្រស់សង្ហារជាងមុនមួយកម្រិតទៀត។

Comments

comments