តើអ្នកធ្លាប់ដឹងពី ផលប៉ះពាល់នៃថ្នាំសម្រកគីឡូដែរឬទេ? 

230
views

ចំណេះដឹងទូទៅ: សព្វថ្ងៃនេះនៅតាមទីផ្សារយើង មានផលិតផលជាច្រើនម៉ាក នឹង ជាច្រើនបែបបទ ដែលដាក់លក់សម្រាប់តាមតម្រូវការបងប្អូន ដែលចង់បានរាងស្អាត នឹង ស្រកគីឡូលឿន ។ អ្នកខ្លះក៏ខ្លះបានផល ខ្លះទៀតក៏មិនបានផល ខ្លះទៀតក៏មានបញ្ហាប៉ះពាល់ដល់អាយុជីវិតផងដែរ។

ថ្នាំសម្រកគីឡូភាគច្រើនគឺគេផ្សំឡើងពីសារធាតុមួដែលមានឈ្មោះថា DNP (DiniDinitrophenol) ដែលសកម្មភាពនេះវានឹងបញ្ឆប់ការផលិតនៅថាមពលក្នុងរាងកាយ ដែលជាធម្មតា ខ្លួនប្រាណយើងផលិតថាមពល(ATP)ស្តុកទុកក្នុងខ្លាញ់ សម្រាប់ប្រើប្រាស់។ នៅពេលដែលយើងទទួលទានថ្នាំប្រភេទនេះហើយ វានឹងបញ្ឈប់សកម្មភាពមួយនេះ ដោយបង្កើតឡើងវិញនៅសកម្មភាព មេតាប៉ូលីសក្នុងខ្លួនរបស់យើង​( Basal Metabolism វាប្រៀបដូចជាម៉ាស៊ីនមួយគ្រឿងក្នុងខ្លួនប្រាណយើងអញ្ចឹង)។ ដូចនេះនៅពេលដែលខ្លួនប្រាណបញ្ឈប់ការផលិតATP​ Basal Metabolismនឹងកើនឡើង ដែលជាហេតុនោំឲ្យ មានការស្រកគីឡូ ដែលវាជាអ្វីដែលសមត្ថភាពរបស់ថ្នាំនេះអាចធ្វើការបាន។

ប៉ុន្តែផលប៉ះពាល់របស់វាក៏មានភាពខ្ពស់ផងដែរ នៅពេលដែលអ្នកប្រើប្រាស់វាយូរៗទៅ​ វានឹងធ្វើឲ្យអ្នកឡើងកម្តៅក្នុងខ្លួន សិរីរាង្គជាច្រើនទៀតត្រូវបានពុល ដូចជា ខួរ ក្បាល បេះដូង តម្រងនោម នឹង សាច់ដុំជាដើម។ ភាពពុលនៃសិរីរាង្គនេះហើយ ដែលវាអាចធ្វើឲ្យអ្នកប្រើប្រាស់ស្លាប់បានភ្លាមៗ។ជាពិសេសគឺ គាំងបេះដូងភ្លាមៗៗតែម្តង៕

 

Comments

comments