ម្ចាស់ឡានRange Roverដែលត្រូវក្មេងអាយុ10ឆ្នាំបើម៉ូតូបុកខ្ទិចទ្វារនោះមិនយកសំណងទេ តែគាត់ផ្តាំថា

855
views

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ័រវាងម៉ូតូរ៉ឺម៉ក់បុកជាមួយរថយន្តសេរីទំនើប Range Rover បណ្តាលឲ្យបះជើងជាប់រថយន្តរងការខូចខាត នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយករណីខាងលើនេះបានបង្កឡើងរវាង រទេះម៉ូតូមួយគ្រឿងដែលបើកបរដោយក្មេងអាយុ10ឆ្នាំ នឹង រថយន្តrang rover ពណ៍សមួយគ្រឿង ដែលធ្វើឲ្យដែលបើកបរដោយនារីស្រស់ស្អាតមួយរូប បណ្តាលឲ្យរថយន្តខូចខាតទ្វាចំហៀងខាងស្តាំ ជាទម្ងន់។

ករណីនេះផងដែរ នារីជាម្ចាស់ឡានមិនទាមទារសំណងវិញនោះទេ នារីស្រស់ស្អាតនោះ ក៏បានបង្ហោះសារផ្តាំផ្ញើរទៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា:ខ្ងុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអីព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ៕

Comments

comments