កម្សាន្ត: ករណីដែលមានស្រ្តីម្នាក់ទ្រហូរយំយ៉ាងខ្លាំងនៅនឹងផ្ទះឪពុកក្មេក ដែលអះអាងថាឪពុកនឹងប្តីរបស់នាងលួចយកកូនស្រីអាយុ10ខែពីនាងទៅ ក្រោយពីមានទំនាស់គ្នាមិនទាន់លែងលះគ្នាតាមប្រពន្ធ័តុលាការនៅឡើយនោះ។ តាមរយះវីឌីអូស្រែកទ្រហូរយំ របស់ស្រ្តីរូបនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក មានចិត្តអាណិតអាសូរ ចំពោះទឹកចិត្តជាម្តាយយ៉ាងខ្លាំង។
ប៉ុន្តែមកទល់ពេលនេះ ស្រ្តីជាម្តាយនឹងកូនសំណព្វរបស់គាត់បានជួបគ្នាវិញហើយ។ ដោយយោងតាមផេកហ្វេសប៊ុករបស់លោក ផែង វណ្ណះបានបង្ហោះឲ្យដឹងថា: ក្រោយភ្លៀងមេឃស្រលះពេលនេះប្អូនស្រី ពិសី បានជួបកូនស្រីវិញហេីយក្រោមការសម្របសម្រួលរបស់ប្អូនស្រី ជា ផល្លា ។ ប្អូនស្រី ពិសី ដែលធ្លាប់មានកំហុសឆ្គងចំពោះ ឪពុកម្ដាយក្មេកក៏បានធ្វេីការសុំទោស ឪពុកម្ដាយក្មេក ដេីម្បីបញ្ចប់បញ្ហាផងដែរ ។