លួចម៉ូតូបានសម្រេច តែត្រូវម្ចាស់តាមស្វែងរកឃើញវិញ ព្រោះម៉ូតូជាប់ GPS

312
views

សន្តិសុខសង្គម:កើតហេតុថ្ងៃទី ១៦.០៩.២០១៩ វេលាម៉ោង១៥.០០នាទីនៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង​ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់​ ឈ្មោះ សុីម​ ផេងហុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល មុខរបរ លក់ដូរ ។

ជនសង្ស័យ០១នាក់ឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទី លំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។ សំភារៈបាត់បង់(យកបានមកវិញ) ម៉ូតូ១គ្រឿងម៉ាក​ Honda wave C១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ វត្ថុតាងចាប់យក៖
ម៉ូតូ១ម៉ាកHONDA Wave c១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ(របស់ជនរងគ្រោះ) ។

សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើជនសង្ស័យបានធ្វើ សកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះរបស់ខ្លួនដោយមិនបានដកកូនសោរចេញ ហេីយបានជិះគេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមរយ:ប្រព័ន្ធGPSដែលបំពាក់ជាប់នឹងម៉ូតូរហូតដល់ផ្ទះជនសង្ស័យស្ថិតនៅភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ទើបបានឃេីញជនសង្ស័យនិងម៉ូតូនៅទីនោះ រួចរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រភព: Bong Darith

Comments

comments