ពិបាកក្នុងការចែចូវកូនស្រីគេ? យុទ្ធសាស្រ្តតិចនិច ញ៉ែ ចែចង់នារីៗឲ្យឆាប់បាន នឹង ប្រសិទ្ធភាពខ្ពស់

3056
views

កម្សាន្ត: មិត្តៗបុរសៗយើងច្រើន សម័យឥឡូវតែងតែរអ៊ូថាអត់លិឍ គ្មានអ្នកកំដរ ទៅណាមកណាគ្មានគូរដូចគេ Singleដុះស្លែហើយនៅតែគ្មានអ្នកយក។ អ្នកខ្លះថាមកពីបញ្ហារូបសម្បតិ្ត ចុះអ្នករូបសម្បត្តិល្អខ្លះនោះម្តេចក៏នៅSingle ដែរ? តោះកុំបារម្ភព្រួយអ្វី Adminនឹងណែនាំអ្នកទាំងអស់គ្នានៅយុទ្ធសាស្រ្តស្នូល ប៉ុន្មានស្នៀតឲ្យអ្នកទាំងអស់គ្នាបានដឹង។

ជីវតឯកការ ជីវិតSingle កាន់ពាន់រង្វាន់អត់លិឍប្រចាំឆ្នាំ នឹង រត់ជៀសចេញឆ្ងាយពីអ្នក នឹង លែងតោងជាប់ខ្លួនប្រាណអ្នកទៀតហើយ នៅពេលដែលអ្នកចេះនៅយុទ្ធសាស្រ្តស្នូលទាំងនេះ។ ចូរអានទាំងអស់គ្នា:

1.​ ស្លៀកពាក់ខោអាវឡូយ នឹង Brand Brand: ច្បាស់ណាស់មនុស្សសម័យឥឡូវ គេចូលចិត្តវាយតម្លៃមនុស្សទៅតាមសំបកក្រៅ។ ជាពិសេសចំពោះនារីៗដែលយើងមានបំណងចង់ចែចូវតែម្តង ពេលដែលយើងព្យាយាមចូលទៅជិតគេ គេតែងមើលមកសំបកខាងក្រៅយើងសិន តើយើងអាចនឹងសាកសមនឹងរូបគេ ទទួលយកបានឬអត់។

 

2. បង្ហោះអួតពីទំហំទឹកប្រាក់ដែលអ្នកចាយវាយពេលដើរលេងម្តង: ឧទាហរណ៏ថា នៅពេលអ្នកទើបមកពីដើរលេង ឬ ទិញឥវ៉ានកន្លែងណាមួយ អ្នកអាចថតបង្ហោះជាStory ឬ រូបភាព ថាអ្នកបានចាយអស់ប៉ុន្មានៗទិញអ្វីខ្លះ។ បែបនេះហើយ ទើបនារីដែលយើងចង់ចែចូវអាចដឹងពីសមត្ថភាព របស់យើងថាអាចផ្តល់អ្វីគ្រប់គ្រាន់ឲ្យទៅគេ។

3.ឧស្សាហ៏បង្ហោះStoryរូបលុយ: នេះមិនមែនមានន័យថាយើងអួតទេ តែយើងគ្រាន់តែចែករំលែកនៅអ្វីដែលយើងមាន អ្វីដែលយើងរកបានឲ្យអ្នកដែលស្គាល់យើង ជាពិសេសCrushរបស់យើង ឲ្យបានឃើញ។ គ្រប់គ្នាដឹងហើយថា លុយមិនមែនជាបញ្ហា តែបើគ្មានលុយនោះទេ នោះនឹងកើតបញ្ហា។ កាលណាCrushរបស់យើងឃើញបែប ក៏គេអាចលួចគិត ឬបើកភ្លើងបៃតងសម្រាប់យើងផងដែរ។

4.​ដើរហូបអីកន្លែងBrand Brand: មិនបាយផ្ទះពុំឆ្ងាញ់នោះទេ ប៉ុន្តែបើមិនបាយក្រៅសោះ ហាក់ដូចជាធ្វើខុសនឹងខ្លួនឯងពេក។ បើជ្រុលជាទៅហើយកុំភ្លេចCheck inយកតែមផង ដើម្បីឲ្យមនុស្សស្រីដែលយើងលួចស្រលាញ់ បានដឹងពីគុណតម្លៃនៃជីវិតរបស់យើង នឹង បែបបទជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ថាជីវិតរបស់គេនឹងចាប់ផ្តើមប្រសើរឡើង នៅពេលគេក្លាយជាគូរស្នេហ៏យើង។

5.ក្នុងProfile ចាំបាច់ត្រូវមានរូបចង្កូតឡាន នឹង ថតជាមួយឡាន: ច្បាស់ណាស់នារិៗមួយចំនួនសម័យនេះ គេស្រលាញ់នឹងថែទាំស្បែកគេណាស់ បើយើងជិះម៉ូតូហាលថ្ងៃ ទំហំទឹកប្រាក់ដែលគេចាយវាយទិញគ្រឿងសំអាងនោះ ច្បាស់ជាត្រូវខ្ជះខ្ជាយហើយ។ គេស៊ូទ្រាំហូរទឹកភ្នែកក្នុងឡាន ក៏មិនសើចសប្បាយក្រោមពន្លឺថ្ងៃដែរ។

ទាំងនេះសុទ្ធតែជាចំណុចស្នូលនៃការចែចង់នារីៗសម័យFacebookឲ្យបាន។ តើបងប្អូនយល់យ៉ាងណាដែរ?

Comments

comments