ឧកញ្ញ៉ាឡេងណាវ៉ាត់ត្រាបានស្នើសុំលោកហេងឡុងមិនបាច់ប្តឹងផ្តល់រឿងរាំនៅព្រលានម៉ាឡេស៊ីទេព្រោះថា

192
views

សង្គម: បញ្ហាជំលោះរវាងលោកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា នឹង ក្រុមពលករខ្មែរ នៅឯព្រលានយន្តហោះម៉ាឡេស៊ីនោះ គឺជាប្រធានបទក្តៅមួយដែលបងប្អូន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែងតែតាមដានចង់ដឹងអំពីរឿងរ៉ាវនេះ ថែមទាំងមានការគម្រាមប្តឹងផ្តល់នឹងគ្នាទៅវិញទៅមកផងដែរ។

បន្ទាប់ពីរឿងរ៉ាវនេះកន្លងហួសជាច្រើនថ្ងៃ មកទល់ពេលនោះលោកឧកញ្ញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានស្នើរសុំឲ្យលោក ហេង ឡុង បញ្ឍប់ការប្តឹងផ្តល់រឿងរ៉ាវមួយនេះទៀតទៅ។ ដោយលោកឧកញ្ញ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា: ដើម្បីបញ្ចប់រឿងកាចោទប្រកាន់គ្នា
ខ្ញុំគិតថា #ការរាំនៅព្រលានម៉ាឡេសុី ជាដើមហេតុ ដូច្នេះខ្ញុំបាទស្នើរសូមបងហេងឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយកាគោរពស្រលាញ់ពីខ្ញុំហើយការាំរបស់ក្មេងៗនៅព្រលានយន្តហោះ(មិនមែនជាអ្នកសិល្បៈទេ) #តែយើងខ្ញុំនឹងទុកជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ ។ សូមអគុណ៕

Comments

comments