ប្តីប្រពន្ធតស៊ូលំបាកមកធ្វើការកូរ៉េជុំ ពេលប្តីមានលុយបន្តិច បែកឆ្វេងយកស្រីថ្មីចោលប្រពន្ធ(មានvideo)

837
views

សង្គម: ស្នេហាកាលបើយើងនៅក្មេងៗជាសង្សារ បែកបាក់ច្បាស់បន្សល់នៅស្លាកស្នាមរបួសផ្លូវចិត្ត ប៉ុន្តែបើសិនជាយើងសម្រេចចិត្តដើរផ្លូវជីវិតជាប្តីប្រពន្ធនឹងគ្នាហើយ គួរណាគិតឲ្យច្បាស់សិនមុនគិតផ្លូវបែកបាក់គ្នា ព្រោះមិនត្រឹមតែបន្សល់នូវរបួសផ្លូវចិត្តតែប៉ុណ្ណោះទេ ថែមបន្សល់នៅ កេរ្តិ៏មិនល្អរៀងៗខ្លួនផងដែរ។

ស្រ្តីម្នាក់ទ្រហូយំបង្ហោះសារនឹងវិឌីអូតាមហ្វេសប៊ុក ព្រោះតែស្វាមីរបស់ខ្លួនដែលធ្លាប់រស់នៅសាងអនុស្សវរិយ៏នឹងគ្នាជាច្រើន តស៊ូទៅធ្វើការនៅកូរ៉េជាមួយគ្នាចុងក្រោយបែរជាបែកគំនិតលួចមានសាហាយទៅវិញ។ តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា:

ប្ដី​ប្រពន្ធ​ខំតស៊ូ​បានមកធ្វើការជុំគ្នានៅកូរ៉េហើយបែរជាប្ដីក្បត់ចិត្ត​ចឹងកើតកាលពីមុនបងធ្លាប់សន្យានឹងអូនអ្វីខ្លះ តាំងពីស្រឡាញ់គ្នារហូតដល់ចូលរោងការក្រាបក្បាលដល់កន្ទេលចាស់ទុំដឹងឮសងខាងអស់រយះ7ឆ្នាំហើយ បងមានចាំអនុស្សាវរី៍យពេលស្រឡាញ់គ្នាដំបូងទេ យើងឆ្លងកាត់ឧបសគ្គជាច្រើនមកហើយរហូតមកដល់ថ្ងៃនេះបងក៏សាងកំហុសច្រើនដែរតែញុមនៅតែអភ័យទោសទោះបងមិនដែលផ្តល់អ្វីអោយអូនក៏ដោយ ដល់ពេលបងមានលុយអ្វីៗក៏ប្រែប្រួលរៀបការហើយលុយកាក់ក៏មិនដែលផ្តល់អោយអូន មិនដែលផ្តល់ភាពកក់ក្តៅក្នុងនាមស្វាមីដ៏ល្អម្នាក់សោះ៕ មកដល់ពេលនេះបងសាងកំហុសធ្ងន់ណាស់ដែលញុមមិនអាចអភ័យទោសអោយបានទេ គឺបងលួចលាក់មានស្រីទាំងដែលបងមានខ្ញុំជាប្រពន្ធ ហើយមីស្រីនោះជាប្រពន្ធកូរ៉េទៀតមានទាំងកូន ផង មីសត្វនេះវាសាហាវណាស់(김윤미) វាសុខចិត្តបោះបង់ប្តីនិងកូនចោលមកឆក់ប្តីអាញ់អាញ់ឈឺចិត្តណាស់ខំទ្រាំមកដល់5ថ្ងៃថាមិនចង់ផុសទេអាញ់ទុកមុខទុកមាត់អោយអាថោកមីថោកហើយ៕ អាញ់ខំទៅផ្ទះប្តីព្រោះនឹកពេកមិននឹកស្មានថាបានឃើញពួកងែងនាំគ្នាបណ្តើរមកមកផ្ទះអាប្រុសជាប្តីអាញ់ក្រែងងែងខ្លាំងណាស់ហីចាំបាច់ឃើញមុខអាញ់រត់ធ្វើអីមិចងែងមិននៅតទល់មួយអាញ់សិនទៅបើងែងហ៊ានយកប្តីអាញ់ប៉ុណ្ណឹងហើយកម្មពារមានពិតមិនចាំជាតិក្រោយចាំទុកផង អាប្រុសក្បត់និងមីស្រីសហាយ ជួយស៊ែរអោយវាបានល្បីផងបងប្អូន៕

តើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះរឿងមួយនេះ?

Comments

comments