មិនមែនក្មេងៗរៀបការទេ! គ្រាន់តែជាកូនភ្លោះស្រីប្រុស ប្រពៃណីតម្រូវឲ្យរៀបការជាមួយគ្នា

415
views

កម្សាន្ត:ភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក នៅពេលដែលគណនីហ្វេសប៊ុកមួយបានបង្ហោះរូបថត ក្មេងរៀបអាពាពិហ៏នឹងគ្នា។ អ្នកខ្លះក៏លួចគិតថាខ្លួននេះខ្មាស់ក្មេងណាស់ ចំណាស់នេះទៅហើយនៅមិនទាន់ដល់គូរទៀត ខ្លះទៀតក៏គិតថាមិនសមរម្យ តែផ្ទុយទៅវិញនោះគឺគ្រាន់តែជាទំនៀមទំលាប់ប្រពៃណីយើងប៉ុណ្ណោះ។

ជំនឿក្នុងប្រពៃណីយើងគេជឿរថា កាលណាដែលកើតបានកូនភ្លោះម្នាក់ស្រី ម្នាក់ទៀតប្រុសនោះ គឺបានន័យថា កាលពីអតីតជាតិពួកគេគឺជាគូរស្វាមីភរិយានឹងគ្នា ដែលស្បថសន្យានឹងគ្នាថានឹងជួបគ្នានៅជាតិក្រោយៗទៀត ដូចនេះហើយទើបជាតិនេះបាកើតមកជាកូនភ្លោះស្រីបុ្រសបែបនេះ។ ដូច្នេះខាងមាតាបិតាត្រូវរៀបមង្គលការឲ្យក្មេងៗទាំងពីរអ្នកនេះ បើមិនដូច្នេះទេ នឹង ត្រូវព្រាត់ស្លាប់ជាមិនខានឡើយ។

ដូចនេះហើយ ទើបយើងតែងតែសង្កេតឃើញក្មេងមានការរៀបអាពាពិពាហ៏បែបនេះឯង។ មិនមែណជាការផ្សំផ្គុំទេ តែជាប្រពៃណីទំនៀមទំលាប់នឹងជំនឿរ៕

ប្រភព: Sopheap Touchh

Comments

comments