បាក់ស្រុតផ្លូវមួយដុំធំនៅខេត្តកោះកុង ផ្តល់ផលប៉ះពាល់ដល់រថយន្តធុនធំឆ្លងកាត់

165
views

កោះកុង: រដូវភ្លៀងធ្លាក់ នៅតាមស្រុកភូមិនានា នឹងតាមបណ្តាខេត្តផ្សេងៗតែងជួបនឹងគ្រោះទឹកជំនន់ ឬការបាក់ផ្លុវបាក់ស្ពានជាដើម ដែលជាកត្តាគ្រោះធម្មជាតិសំខាន់ នឹង រារាំងដល់ការប្រកបរបរ រកស៊ី នឹង ធ្វើដំណើរទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋ។ ផ្លូវស្ពានថ្នល់ ជាដើម សុទ្ធសឹងជាកត្តាសំខាន់ៗសម្រាប់ជីវភាពរស់នៅ។

បើសិនជាបញ្ហាផ្លូវជួបវិបត្តិខូចខាតនោះការធ្វើដំណើរទៅណាមកណាក៏ជួបឧបសគ្គដូចគ្នា។ករណី​បាក់ស្រុតផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូលេខ៤២ ស្ថិត​ក្នុងស្រុក​បូទុមសាគរ ខេត្តកោះកុង​។ សម្រាប់រថយន្តតូច អាចឆ្លងកាត់បាន ប៉ុន្តែ​រថយន្ត​ធន់ធំ ពុំអាចឆ្លងកាត់បានទេ។ ខណៈនេះ​មន្រ្តី​កំពុង​ពិនិត្យ​។​

ប្រភព: កោះកុងស្រុកកំណើតខ្ញុំ

Comments

comments