ចង់អោយជាតិសាសន៍មួយដួលរលំគេមិនបាច់ប្រើអាវុធបរមាណូ រឺក៏មីស៊ីលចំងាយឆ្ងាយទេដោយគ្រាន់តែប្រើ

430
views

កម្សាន្ត: អ្នកប្រាជ្ញគាត់តែងតែណែនាំពួកយើងនៅផ្លូវមួយដែលល្អ ហើយពួកគាត់តែងបន្សល់ទុកនៅ ទ្រឹស្តីអប់រំនឹងមានន័យជាច្រើន ដែលពួកគាត់សរសេរឡើងមកនេះ មិនគ្រាន់តែឲ្យតែមើលទៅទាក់ទាញភ្នែក នឹង ពិរោះស្តាប់ប៉ុណ្ណោះទេ តែវាសុទ្ធតែឆ្លងកាត់នូវបទពិសោធន៏របស់ពួកគាត់ជាច្រើន ទើបបង្កើតជាទ្រឹស្តីមួយមក។

អ្នកជនជាតិអាហ្វ្រិចម្នាក់ គាត់បានសរសេរនូវអត្ថបទមួយឃ្លាដែលទាក់នឹង ជាតិសាសន៏ នឹងការអប់រំថា: ចង់អោយជាតិសាសន៍មួយដួលរលំគេមិនបាច់ប្រើអាវុធបរមាណូ រឺក៏មីស៊ីលចំងាយឆ្ងាយទេ។ អ្វីដែលគេអាចធ្វើគឺបន្ថយគុណភាពការអប់រំតាមរយៈការអនុញ្ញាតអោយសិស្សលួចបន្លំពេលប្រលង។
– អ្នកជំងឺស្លាប់ក្នុងដៃគ្រូពេទ្យដែលប្រលងជាប់ដោយសារបន្លំ។- អគាររលំក្នុងដៃវិស្វករដែលប្រលងជាប់ដោយសារបន្លំ។- លុយបាត់ក្នុងដៃគណនេយ្យករដែលប្រលងជាប់ដោយសារបន្លំ។- មនុស្សធម៌រលាយក្នុងដៃអ្នកប្រាជ្ញខាងសាសនាដែលប្រលងជាប់ដោយសារបន្លំ។- យុត្តិធម៌បាត់បង់ក្នុងដៃចៅក្រមដែលប្រលងជាប់ដោយសារបន្លំ។- អវិជ្ជាកើនពាសពេញខួរក្បាលក្មេងៗដែលរៀនជាមួយគ្រូដែលប្រលងជាប់ដោយសារបន្លំ។ការរលំនៃការអប់រំជាការរលំរបស់ជាតិសាសន៍។

ប្រភព:  Hope សង្ឃឹម

Comments

comments