ថយគូថរថយន្តចូលសាលារៀន ច្រឡំដាក់លេខទៅមុខ បុកខ្ទេចទ្រូងពុះចែកផ្លូវ

448
views

សង្គម: ការបើបរនៅលើផ្លូវសាធារណះ នឹង តាមទីណាក្តី បងប្អូនយើងគួរតែមានការយោងយល់នឹងបម្រុងប្រយត្ន័ទាំងអស់គ្នា ព្រោះភាពធ្វេសប្រហែសរបស់យើង តែមួយបន្តិច វានឹងធ្វើឲ្យលោកអ្នកមានបញ្ហាភ្លាមៗតែម្តង នាំឲ្យខាតទាំងពេលវេលា លុយកាក់ នឹង ទ្រព្យសម្បត្តិរបស់យើង នឹង អ្នកដទៃទៀតផងដែរ។

បញ្ហាដាក់លេខច្រឡំតែងកើតឡើងជារឿយៗនឹងបង្កជាបញ្ហាគួរឲ្យកត់សម្គាល់ផងដែរ។ ដោយយោងតាមផេកហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: ថយចូលសាលាដើម្បីទុកឡានហើយចូលរៀន បែជាច្រលំដាក់លេខទៅមុខ ស្រាប់តែបុកទ្រូងផ្លូវតែម្ដងហេតុការណ៍កើតឡើងថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​ប្រមាណជា ០៨:៣០នាទីព្រឹក នៅលើផ្លូវម៉ៅសេទុង មុខសាលា វិទ្យាស្ថានវ៉ានដា (ប៉ុន្តែមិនមានអ្នករងរបួសឡើយ)។

តែក៏សំណាងដែរ ដែលក្នុងហេតុការណ៏មិនបង្ករឲ្យមាននរណាម្នាក់ ទទួលរងរបួស គ្រាន់តែមានការខូចខាតទៅលើទ្រូងផ្លូវអស់2ផ្ទាំង នឹង ខូចខាតទៅលើរថយន្តផ្នែកខាងមុខតែបណ្តោះ៕

ប្រភព:  Song tola​-សុង តុលា

Comments

comments