ទឹកចិត្តលោកឪពុក! មកទិញម៉ូតូថ្មីឲ្យកូនលើកទឹកចិត្តក្រោយប្រឡងជាប់

147
views

កម្សាន្ត: ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រ័ទុតិយភូមិ គឺប្រព្រឹត្តឡើងនៅវេលាម៉ោង3រសៀលម្សិលមុិញនេះ នឹង ថ្ងៃនេះគឺការប្រកាសលទ្ធផលការប្រឡងនៅតាមមណ្ឌលបណ្តាខេត្តម្តង។ អ្នកខ្លះក៏រីករាយនឹងត្រេងអរចំពោះលទ្ធផលដែលខ្លួនទទួលបាន អ្នកខ្លះក៏ពិបាកចិត្តទៅ ព្រោះលទ្ធមិនបានល្អ តែមិនជាអ្វីនោះទេ កុំបោះបង់ តស៊ូព្យាយាមម្តងទៀតនៅឆ្នាំក្រោយ។

នៅពេលដែលយើងទទួលបានលទ្ធផលល្អ នោះឪពុកម្តាយរបស់យើងក៏មិនធ្វើឲ្យយើងខកបំណង ចំពោះពេលវេលាដ៏មានតំលៃខិតខំរៀនសូត្រដែរ។ ពួកគាត់ច្បាស់ជាមានអំណោយនឹងការដូរផ្សេងៗដើម្បីលើកទឹកចិត្តទៅដល់កូនៗរបស់ពួកគាត់។ ឪពុកខាងក្រោមនេះបានធ្វើឲ្យកូនៗនានាច្រើនយ៉ាងខ្លាំង ព្រោះតែដឹងកូនប្រឡងជាប់ភ្លាមក៏មកទិញម៉ូតូថ្មីមួយគ្រឿងឲ្យកូនភ្លាមៗ។

តាមរយះផេកហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: នេះជាទឹកចិត្តឪពុក គាត់ខំស្កាត់មកទិញម៉ូតូដើម្បី Surprise កូនរបស់គាត់ដែលប្រលងជាប់បាក់ឌុប ។ អរគុណធំធេង នេះហើយទឹកចិត្តឪពុក សុខចិត្តប្រើរបស់ចាស់ មិនហ៊ានប្រើរបស់ថ្មីទេ តែដើម្បីលើកទឹកចិត្តកូន៕

ប្រភព: Honda Sok Kea Page

Comments

comments