ផ្អើលទាំងយប់!ដាច់អាងហែលទឹកសុប្បនិមិត្តក្បែរស្ពានគីស៊ូណាហូរមកប៉ះហ្នឹងស្ពានកោះមិត្ត (មានvideo)

3790
views

កំពង់ចាម: ស្ពានគីស៊ូណាបងប្អូនច្បាស់ជាបានស្គាល់ហើយ ដែលស្ថិតនៅចំកណ្តាលនៃខេត្តកំពង់ចាមតែម្តង មិនត្រឹមតែប៉ុណ្ណោះស្ពាននេះក៏បានជួយយ៉ាងខ្លាំងទៅស្ថានភាព រស់នៅនឹង ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្ត​ កំពង់ចាម នឹង ត្បូងឃ្មុំផងដែរ។

នៅវេលាម៉ោង៧.០០ ថ្ងៃទី៩/៩/២០១៩ អាងហែលទឹកកំសាន្តដែលបណ្តែតក្នុងទន្លេ បានដាច់ពួ ហូរតាមទឹកមកកើលនឹងស្ពានកោះប៉ែន។ តែមិនប៉ះពាល់ស្ពាន KIZUNA ទេ។ពេលនេះគណបញ្ជាការឯកភាពខេត្តកំពុងតែរកវិធានការអូសចេញពីស្ពាន។សូមបញ្ជាក់ថា÷ហាងទឹកនេះមានទទឹងប្រវែង២២ម×៥០ម។

បើយោងតាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឡើងឲ្យដឹងថា:ដាច់អាងហែលទឹក សុប្បនិមិត្ត ក្បែរស្ពានគីស៊ូណាហូរមកប៉ះហ្នឹងស្ពានកោះមិត្ត ពេលនេះសមត្ថកិច្ចនឹង ប្រជាជនតាមដងទន្លេកំពុងដុតដៃដុតជើងក្នុងការជួយព្រោះកុំឲ្យមានផលប៉ះពាល់រញ្ជួយដល់គល់ស្ពានថ្មីនេះ តែពេលនេះស្ថានភាពល្អប្រសើរវិញហើយ អរគុណសមត្ថកិច្ចនិងបងប្អូន យើងដែលបានសហការគ្នាជួយបានយ៉ាងល្អប្រសើរ៕

ទស្សនាវិឌីអូនៅខាងក្រោមនេះ:

ប្រភព: Ravy Vann

Comments

comments