គួរឲ្យអាសូរណាស់!ទើបរៀបការហើយ ប្តីទៅចុះបេសកកម្ម​ ប្រពន្ធឆ្លៀតលួចមានសាហាយ

274
views

ស្នេហា: ពាក្យចាស់លោកតែពោលថា កុឡាបតែងមានបន្លាស្នេហាតែមាននៅឧបសគ្គ។ ប៉ុន្តែមិនមែនសុទ្ធតែគ្រប់គូរសុទ្ធតែជួបរឿងបែបនេះនោះទេ អ្នកខ្លះក៏រកឃើញដៃគូរជីវិតខ្លួន រួចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ខ្លះទៀតក៏ត្រូវបានចែកផ្លូវគ្នាកណ្តាលទី ព្រោះតែរឿងរ៉ាវផ្សេងៗ ចូលមកក្នុងឆាកជីវិតជាគូរ។

គួរឲ្យអាសូរទៅលើបុរសម្នាក់នេះណាស់ ដែលខ្លួនរវល់ជាប់បេសកកម្មនៅកងពលបែរជាប្រពន្ធខ្លួនដែលទើបរៀបការលួចមានសាហាយទៅវិញ។ ដោយលោកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់យ៉ាងឈឺចាប់ថា: ខ្ញុំសែនឈឺចាប់ខ្ញុំផ្តល់ឱកាស់អោយកែខ្លួនហេីយក្រោយមានរឿងមុននឹងធ្វេីបែបនេះស្រីផិតប្តី​ ស្រីកាកី ​គ្មានកេរ្តិ៍​ខ្មាស់​ ទាំងអាយុមិនទាន់១៨ឆ្នាំពេញផងខ្ញុំអាចចេញមុខបំភ្លឺតាមណាក៏បាន​ ព្រោះវាជារឿងពិត​ ទាំងដែខ្ញុំមកធ្វេីកាគ្មានពេលទំនេរឿងដែនឹកស្មានមិនដល់វាបានកេីតឡេីងខ្ញុំបានរៀបកានៅថ្ងៃទី​ 17​ ខែ3​ 2019​ មកដល់ពេលនេះមិនទាន់បាន6ខែស្រួលបួលផងក្រោយមកបានទៅរស់នៅខាងស្រីបានរយះពេលពីខែកន្លះខ្ញុំក៏ត្រូវទៅបំពេញបេសកកម្ម​ នៅកងពលធំលេខ៣​ រយះពេល3ខែ​ ដោយត្រឡប់មកផ្ទះរៀងរាល់ថ្ងៃអាទិត្យជាធម្មតាតែរយះពេលដែខ្ញុំចេញទៅធ្វេីកាក្រោយបាន​2 សប្ដាហ៍​ តែងតែមានរឿងឈ្លោះដោយគ្មានមូលហេតុ​ ហេីយខ្ញុំបានព្យាយាមលួងលោមគេជាច្រេីនដង។លុះមកដល់ថ្ងៃទី​ ៩​ ខែ8​ ២០១៩​ ខ្ញុំក៏បានមកផ្ទះជាធម្មតាមួយថ្ងៃបន្ទាប់​ ម៉ោង​ 1​រសៀល​ នាងបានប្រាប់ខ្ញុំថា​ នាងត្រូវទៅធ្វេីខ្លួនធ្វេីក្រចក​ ខ្ញុំក៏សុំទៅជាមួយនាង​ ដោយនិយាយថា (អោយបងទៅដែទៅ​ បងទៅអង្គុយចាំក៏បានដែ) តែគេនិយាយថា​ (មិនបាច់ទៅទេកុំអោយរញេរញៃ) ខ្ញុំក៏សុខចិត្តនៅផ្ទះតែម្នាក់ឯង​ ចាប់តាំងពីម៉ោង​ ១រៀល​ រហូតដល់ម៉ោង​ ៦:៣០​ ខ្ញុំក៏ដាច់ចិត្ត callទៅតែ​ ទូរសព្ទ​បិទ​ខ្ញុំក៏ជិះម៉ូតូតាមរក​ ក៏បានតាមទាន់គេកំពុងជិះម៉ូតូអោបចង្កេះមនុស្សប្រុសចេញពីកន្លែងសុីផឹក។សូមជួយជួយចែករំលែកផង។

ប្រភព: ChYa StepPrô

 

Comments

comments