តែងខ្លួនពាក់សក់ធ្វើជាម្តាយ ដើម្បីឲ្យកូនបានគោរពម្តាយខ្លួនក្នុងពិធីបុណ្យម្តាយ

279
views

ថៃ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រជាជនទាំងអស់នៅក្នុងប្រទេសថៃបានប្រារព្ធធ្វើទិវាម្ដាយ។ ទិវាម្ដាយ តែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ជារៀងរាល់ឆ្នាំ។ ជាពិសេស សាលារៀនទាំងអស់តម្រូវឲ្យកូនៗអញ្ចើញម្ដាយរបស់ខ្លួនមកសាលាដើម្បីទទួលកម្រងផ្កាម្លិះនិងការគោរពពីកូន។

នៅថ្ងៃនោះ មនុស្សជាច្រើននៅក្នុងសាលារៀនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបុរសជាពោះម៉ាយម្នាក់បានតុបតែងខ្លួនជាស្រី ដើម្បីឲ្យកូនទាំងពីររបស់គាត់បានធ្វើការគោរពដូចក្មេងៗដ៏ទៃទៀត។

ប្រភពបានឲ្យដឹងថា បុរសពោះម៉ាយនោះមានឈ្មោះថា Chamnuansok បានបែកបាក់ជាមួយប្រពន្ធតាំងពី៥ឆ្នាំមុនមកម៉្លេះ ដោយសាររស់នៅមិនចុះសម្រុងជាមួយគ្នា។ ចាប់តាំងពីពេលនោះ គាត់បានប្ដេជ្ញាថានឹងត្រូវបំពេញតួនាទីជាម្ដាយសម្រាប់កូនៗ។

លោក Channuansok បានខ្ចីសក់ពីអ្នកជិតខាង និងសម្លៀកបំពាក់ពីយាយរបស់គាត់។ គាត់បានតុបតែងខ្លួន ទៅសាលាដើម្បីធ្វើពិធីជាមួយកូនៗរបស់គាត់ និងថតរូបបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖ ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលជាតួនាទីរបស់ម្ដាយដែលត្រូវធ្វើសម្រាប់កូនៗ។ក្រោយមក មានមហាជនជាច្រើនរំជួលចិត្ត និងកោតសរសើរនូវទង្វើដែលគាត់បានធ្វើចំពោះកូនៗក្នុងនាមជាឪពុកម្នាក់៕

Comments

comments