ទីបំផុតមន្ត្រីដែលយកជើងធាក់ស្លាកលេខឡាននោះ ត្រូវបានដាក់ពិន័យហើយ

91
views

ទីបំផុតលោកស្រី ស៊ីម សុផាត មានតួនាទីជា អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ដ ដែលបានធ្វើឲ្យមហាជនខឹងសម្បារជាខ្លាំង ដោយយកជើងរបស់ខ្លួនដើម្បីធ្វើការពិនិត្យស្លាកលេខ ត្រូវបានទទួលពិន័យហើយ។

យោងតាមលិខិតបង្គាប់ការ ដែលបានចេញនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានកំណត់ដោយលោកស្រី ស៊ីម សុផាត ត្រូវមកបម្រើការងារនៅការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ ហើយត្រូវបង្ហាញខ្លួននៅរៀងរាល់ម៉ោងធ្វើការ៕

Comments

comments