ឃើញហើយឡើងស្រៀវ! សត្វជាច្រើន បានឡើងមកមាត់ស្ទឹងសង្កែ បន្ទាប់ពីទឹកចាប់ស្រកទៅវិញ

894
views

សង្គម: មួយរយះពេលនេះ យើងសង្កេតឃើញថាអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង ភ្លៀងក៏ចាប់ផ្តើមធ្លាក់មកយ៉ាងសស្រាក់សស្រាំជាច្រើនមេ បណ្តាលឲ្យនៅតាមបណ្តាខេត្តមួយចំនួន ទទួលរងនៅគ្រោះទឹកជំនន់ នឹង ការលិចផ្លូវ ឬទឹកលិចផ្ទះយ៉ាងច្រើន។ ដែលផ្តល់ជាការលំបាកដល់ជីវភាពរបស់បងប្អូនយើងយ៉ាងខ្លាំង។

បន្ទាប់ពីទឹកដែលឡើងបានស្រកទៅ​វិញ គេសង្កេតឃើញនៅតាមច្រាំងបានបន្សល់ទុកនៅ សត្វដែលរស់នៅក្នុងទឹកជាច្រើនប្រភេទ។ តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: នៅមាត់ស្ទឹង​សង្កែ ពេលទឹកឡេីងនៅតាមមាត់ស្ទឹង​ ខ្ញុំឃេីញមានសត្វពស់ សត្វជាច្រេីន​ ជាពិសេសក្អែបធំៗសូមបងប្អូនប្រុងប្រយ័ត្ន៕

ប្រភព: បាត់ដំបង ផ្ទះខ្ញុំ

Comments

comments