ភ្លៀងបន្តហូរធ្លាក់ខ្លាំងធ្វើឲ្យទឹកហូរចូលអាងទំនប់វារីអគ្គីសនីមានទំហំច្រើន ដូចនេះសំណូមពរឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័(មានVideo)

281
views

កំពត: ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុហាក់ប្រែប្រួលយ៉ាងខ្លាំង ភ្លៀងស្រាប់តែបង្អុលមកយ៉ាងខ្លាំង បណ្តាលឲ្យអ្នករស់នៅតំបន់មួយចំនួននៅក្រុងកំពង ទទួលរងនៅការលិចទឹកជាច្រើនផងដែរ។

តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា:គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត​ សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា​ ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ​ ហេីយនៅតំបន់ភ្នំភ្លៀងក៏បន្តធ្លាក់ខ្លាំង​ បណ្តាលអោយទឹកហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានទំហំច្រេីន​ ក្រុមបច្ចេកទេសវារីអគ្គិសនីកំចាយបានបេីកទ្វារទឹកចំនួន៥ដេីម្បីរំដោះទឹកចេញពីទំនប់​ ហេតុការណ៍នេះអាចបណ្តាលអោយមានទឹកជំនន់នៅតំបន់មួយចំនួននៅជាប់ដងព្រែកកំពង់បាយ​ និងក្រុងកំពត​ លេីផ្ទៃសមុទ្រមានភ្លៀង និងខ្យល់ខ្លាំង​ រលកសមុទ្រអាចមានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ​អាស្រ័យហេតុនេះសូមបងប្អូនបង្កេីនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ដេីម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ​។

ទស្សនាវិដីអូនៅទីនេះ:

ប្រភព: ជ្រឹម វុត្ថា

Comments

comments