បុរសស្មោះស្នេហ៏ សុំមិត្តស្រីខ្លួនរៀបការលើគ្រែ បន្ទាប់ពីដឹងថានាងសល់ពេលមិនដល់១ខែទៀតឡើយ!

4018
views

ចិន៖ វាគឺជារឿង ដ៏គួរឲ្យ រំជួលចិត្ដមួយ ខណៈពេលដែល បុរសដែលមាន សុខភាពល្អម្នាក់ បានសុំមិត្ដស្រី របស់ខ្លួន រៀបការ ដែលទោះបីជា ដឹងថា នាង មានជំងឺ មហារីក ក៏ដោយនោះ។យោងទៅតាម ប្រភពព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍ខាងលើ មានឈ្មោះថា Yu Haining អាយុ ២៤ឆ្នាំ និង Fan Huixiang អាយុ ២៥ឆ្នាំ ជាអ្នករស់នៅក្នុង ខេត្ដ Shandong ប្រទេសចិន។ ជាមួយគ្នានោះ បានឲ្យដឹងថា លោក Yu Haining បានសុំនាង Fan រៀបការ ដែលអ្នកទាំងពីរ ស្គាល់គ្នា អស់រយៈពេល ៥ឆ្នាំមកហើយ ខណៈដែល ពេលនេះ ភាគីស្រី មានជំងឺ មហារីក ប្រភេទ Metastatic adenocarcinoma កម្រិតទី ៥។

តាមរយៈលោកគ្រូពេទ្យដែលធ្វើការ ព្យាបាលនាង បានឲ្យដឹងថា នាងនៅសល់ពេល តែប្រមាណ ជា ១ឬ ២សប្ដាហ៍ទៀត ឬអាចនិយាយថា ច្រើនបំផុត គឺមួយខែទៀត ប៉ុណ្ណោះ ក្នុងការ រស់នៅ។ សម្រាប់មិត្ដ ប្រុសជាទី ស្រឡាញ់របស់នាង វិញ បានបោះបង់ ការងារចោល ដើម្បី ចំណាយពេលវេលា ចុងក្រោយ ក្នុងការរស់នៅជាមួយនឹងនាង និងបានសុំនាង រៀបការតែម្ដង ដែលរូបភាព ខាងក្រោមនេះ បង្ហាញពីអ្នកទាំងពីរ កាន់ លិខិតអាពាហ៍ពិពាហ៍។

ជាមួយគ្នានោះ នាងបាននិយាយថា ៖ កាលពីសប្ដាហ៍មុន ខ្ញុំមិនដឹងថា គួរតែ រៀបការជាមួយនឹង គាត់ ឬអត់? តែគ្រប់មនុស្សស្រី ទាំងអស់ សុទ្ធសឹង តែមានក្ដី ស្រម៉ៃ ចង់រៀបការ។ ខ្ញុំមិនដឹងថា ខ្ញុំនៅសេសល់ ពេលវេលាប៉ុន្មាន ដើម្បីរស់នៅទេ។ ប្រសិនជា ខ្ញុំយល់ព្រមរៀបការជាមួយនឹង គាត់ និងត្រូវចាកចេញ ពីគាត់នៅថ្ងៃអនាគត តើគាត់ នឹងត្រូវធ្វើបែបណា?

តែសម្រាប់ បុរសកំសត់ស្នេហ៍នេះវិញ បាននិយាយថា៖ អ្វីដែលជាក្ដីស្រម៉ៃធំរបស់ខ្ញុំគឺ ខ្ញុំអាច ឃើញនាង ស្លៀកឈុតរៀបការ និង ថតឈុត រៀបការជាមួយគ្នា ដែលទោះ បីជាដឹងថា នាង មិនអាចនៅ ជាមួយនឹង ខ្ញុំក៏ដោយ៕

Comments

comments