ជុំវិញរឿងរ៉ាវអ្នកលក់Onlineថៃស្រីនាងដែលត្រូវគូរស្នេហ៏ប្រើអំពើហឹង្សាលើ​ អ្នកនាងចនចាន់លក្ខិណាមានយោបល់ថា

414
views

សិល្បះ នឹង តារា:ប៉ុន្មានថ្ងៃនេះករណី អ្នកលក់Onlineឈ្មោះ ថៃ ស្រីនាង ដែលត្រូវគូរស្នេហ៏ ប្រើអំពើហឹង្សាមកលើរហូតទៅដល់ 130លើកនោះ បានធ្វើឲ្យបងប្អូនមហាជនជនយើងចាប់អារម្មណ៏ទៅលើករណីនេះយ៉ាងខ្លាំង។

ដោយថ្ងៃដំបូង គាត់បានបង្ហោះករណ៏ប្រើអំពើហឹង្សារនេះឡើងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងទាមទារដាក់ពាក្យបណ្តឹងថែមទៀតផង រហូតរំលងបានដល់ថ្ងៃបន្ទាប់ កញ្ញាក៏បានបង្ហោះសារមួយឃ្លាទៀតថា: នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រចណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស អោយគាត់ ព្រមទាំងនាងខ្ញុំផង
ខ្ញុំទាំងពី បានស្រលាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ។

ហើយបន្តដល់លើកចុងក្រោយនេះ កញ្ញាក៏បានបង្ហោះសារមួយឃ្លាថា:ដោយសារតែអនុស្សារីយ៍ពួកយេីង កន្លងមកច្រេីនពេក ធ្វេីអោយខ្ញុំពិបាក ក្នុងការសំរេចចិត្ត តែខ្ញុំសង្ឃឹមថា ពេលវេលាអាចជួយខ្ញុំបានសូមមេីរសំលៀកបំពាក់ខ្ញុំ នៅជាមួយប្តីខ្ញុំផង បេីខ្ញុំមិនល្អ មិនមែនអាចនៅជាមួយគ្នា 2ឆ្នាំទេ នាងៗ បេីដឹងខ្លួន គួរឈប់ខមិន ធ្វេីផ្ជះុភ្លៀង ដេីម្បី បំបែកបំបាក់ខ្ញុំទៅ

ជុំវិញរឿងរ៉ាវរឿងនេះផងដែរ អ្នកនាង ចន ចាន់លក្ខិណា ក៏មានមតិយោបល់ថា:Dj សុំបទ កប់យោបល់ខ្លួនគាត់ជាអ្នកបង្ហោះដោយខ្លួនឯងដើម្បីអោយគេដឹងរឿងផ្ទៃក្នុង និង រឿងអំពើហឹង្សារបស់ប្តីគាត់មកលើគាត់ ដល់ពេលត្រូវគ្នាវិញថាគេបំបែកបំបាក់ ។ ឈប់បំបែកបំបាក់ស្នេហារបស់គាត់ទាំង២ទៅបងប្អូនអើយ កុំចេះដឹងរឿងគ្រួសារគេ តែបើគាត់មិនប្រាប់ខ្ញុំក៏មិនដឹងថាប្តីគាត់វាយគាត់ 130 ដងទេ ។

Comments

comments