បង្ក្រាបទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយយីហោលឹមភ័ណរកឃើញទឹកក្រូចផលិត ដាក់មេ លាយទឹក

564
views

សង្គម: សព្វថ្ងៃសម្រាប់គ្រឿងបរិភោគ បងប្អូនយើងពិតមានការប្រុងប្រយត្ន័យ៉ាងខ្លាំង​ចំពោះចំណីអាហារដែលគីមី។ ព្រោះបញ្ហាសុខភាពយើងមួយផ្នែកក៏ជាប់ទាក់ទងនឹងកត្តាចំណីអាហារផងដែរ។ យើងរស់នៅរាល់ថ្ងៃគឺពឹងផ្អែកលើចំណីអាហារដើម្បីរស់ តែប្រសិនបើចំណីអាហារ ឬ គ្រឿងភេសជ្ជះ បែរជាមានសុទ្ធតែសារធាតុគីមិវិញ នោះសុខភាពយើងក៏អន់ថយតាមនឹងដែរ ពេលបរិភោគចូលទៅ។

តាមរយះគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា: #ងាប់អស់ហើយបើឈ្មួញរកសុីសុទ្ធតែថោកទាបយ៉ាងនេះនោះ!!លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ..។ល។

តើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះករណ៏មួយនេះ?

ប្រភព: San Prum

Comments

comments