នឹកទេ? អ្នកណាខ្លះធ្លាប់មានប្រវត្តិជូរចត់ ជាមួយនឹងពួកវាខ្លះ? បាត់កង់? ម៉ែវៃ? ខ្សែក្រវ៉ាត់?

2523
views

កម្សាន្ត: ភ្លេចៗខ្លួនពេលវេលាដើរលឿនណាស់ លឿនរហូតដល់យើងមិនអាចដឹងថា ខ្លួនកំពុងវិវត្តន៏ខ្លួនចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ប្រដាប់លេងដែលយើងធ្លាប់លេងកាលនៅពីក្មេង រហូតដល់សម័យនេះត្រូវបានបាត់បង់ ទើបដឹងថាសម័យកាលក៏ផ្លាស់ប្តូរ មុខមាត់ ទាំងវ័យទាំងចរិក ក៏ប្រែប្រួលអស់ហើយដែរ។

កាលពីក្មេងគ្មានខ្វល់អ្វីទេ ដឹងតែទៅរៀនអួតគ្នាពីរឿងតុក្តតា អាមួយណានិយាយមិនចូលគ្នាក៏ឈប់លេងចូលវាទៅចប់ទៅ។ ខ្លួនតូចៗទាបទេ ប៉ុន្តែនិយាយពីរបងសាលាវិញគឺផ្លោះឲ្យឆ្ងុយ សណ្តៅទៅផ្ទះហ្គេម ខុសពីជំនាន់នេះគេមានNetតែសម័យគ្មានទេ មានតែទិញកាក់យកមកលេង ខំប្រឹងណាស់ព្រោះខ្លាចចាញ់ បើចាញ់នឹងអស់លុយទិញកាក់ទៀតហើយ។

ចាំឈ្មោះហ្គេមដែលអ្នកធ្លាប់គិចសាលាទៅលេងកាលពីជំនាន់អ្នកនៅក្មេងទេមានដូចជា: អាពាក់មួក, វាយសៃកាក់, អារ៉ាំប៉ូកាតឿ, អាអ៊ូខុង,អាអ៊ូយ៉ា អាគែន អារ៉ៃយូរ,​ ប្រណាំងកូនទា កីឡាកាស នឹងផ្សេងជាច្រើនទៀត។ ធ្លាប់មានប្រវត្តិម៉ាក់ទៅវាយដល់ហ្គេមទេ, ធ្លាប់មានប្រវត្តិបាត់កង់នៅហ្គេមទេ? បើសិនជាមានរឿងរ៉ាវទាំងនេះក្នុងជីវិតអ្នក អ្នកគឺជាCool Kid ជំនាន់ដើមហើយ៕

ប្រែសម្រួលនឹងរក្សាសិទ្ធគ្រប់យ៉ាងដោយ: Khmernews.me

Comments

comments