អ្នកលក់ក្រពើត្អួញត្អែរឿងក្រពើចុះថោកជាងមាន់ បែកគំនិតចង់ប្រលែងកូនក្រពើចូលទន្លេ

760
views

កម្សន្ត: ក្រពើជាពូជសត្វម្យ៉ាងដែលវាស៊ីសាច់ស្រស់ជាអាហារ នឹងក៏ជាប្រភេទសត្វសាហាវផងដែរ។ មនុស្សយើងសព្វថ្ងៃតែងតែហៅគ្នាថាអាក្រពើ នៅពេលដែលមនុស្សណាម្នាក់មិនដឹងគុណ ឬរមិលគុណ។ បច្ចុប្បន្នក្រពើក៏ត្រូវបានគេចញ្ចឹងមដើម្បីយកសាច់ នឹង ស្បែកសម្រាប់ធ្វើជាគ្រឿងសម្ភារះប្រើប្រាស់ផងដែរ។

តាមគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងថា:ពន្ធអាជីវកម្មគ្មានបន្ធូរបន្ថយមានឡើងថ្លៃ ចំនែកឯចំណីឡើងថ្លៃមិនចុះ តែតំលៃក្រពើវិញថោកជាងមាន់សម្ល តើរស់យ៉ាងណា? ពី១ឆ្នាំទៅ១ឆ្នាំគ្មានអ្វីប្រសើរឡើងសោះ មានតែធ្លាក់ចុះ ឆ្នាំនេះចុះថោកមិនធម្មតាគឺថោកជាងមាន់ទៅទៀត។ មាន់១គឺឡូ២២០០០៛ចំនែកឯក្រពើ១គឺឡូ២០០០០៛ទេ តំលៃកូនទើបនឹងកើត១តែ៥$ទេ មាន់ចញ្ចឹក៣ទៅ៤ខែចាប់លក់បានហើយតែក្រពើវិញ២ រឺ៣ឆ្នាំឡើងទើបត្រូវខ្នាត ខ្ញុំចង់សួរថាតំលែនឹងសមនឹងកំលាំពលកម្មនឹងការយកជីវិតទៅប្រថុយប្រថានជាមួយអាជីវកម្មដ៏គ្រោះថ្នាក់នេះទេ? គេថាយើងខ្ចឹលមិនចេះធ្វើអ្វីទើបយើងក្រ តែមិនពិតទេ យើងឧស្សាហ៍តែមកពីធ្វើបានផលហើយអត់ទីផ្សារ តំលៃថោកលក់មិនចេញទើបយើងក្រងើបមិនរួច។ហត់ អស់អារម្មណ៍នឹងបន្ដអាជីវកម្មនេះហើយ តែមិនអាចឈប់បានព្រោះមេក្រពើតំលៃវាថោកហួសពីការស្មាន?(river calling)

ប្រភព: Ah Phyrady

Comments

comments