ចៅជើងល្អយកលុយជីតាសន្សំទុកចូលនិវត្តន៏បរិច្ចាកឲ្យនារីLiver Stream Gamerអស់គ្មានសល់

289
views

កម្សាន្ត: Live Stream Gamerអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹងនឹងបានឃើញហើយ នៅពេលដែលពួកគេចាប់ផ្តើមLiveលេងហ្គេម គេនឹងមានដាក់ លេងគណនីធនាគារបស់ពួកគេ សម្រាប់ឲ្យFanរបស់ពួកគាត់Donateនៅប្រាក់ទៅតាមទឹកចិត្តរបស់ខ្លួនដែលស្រលាញ់ពួកគាត់។

មិនថានៅប្រទេសយើងទេ ក៏មាននៅតាមបណ្តាប្រទេសនានាដែរដូចជានៅប្រទេសចិនជាដើម។ មានករណីមួយដែលចៅប្រុសរបស់លោកតាត្រកូលលីម្នាក់បានយកប្រាក់សន្សំពេលចូលនិវតន្តន៏របស់គាត់ប្រមាណជា៤,០០០០យ័ន (ប្រមាណ ៥,៩៦៥ដុល្លារ )បរិចាកទៅឲ្យនារីស្រស់ស្អាតLive Stream Gamerម្នាក់ខ្ទេចគ្មានសល់។

លោកតាបានដឹងពីរឿងហេតុនេះនៅពេលដែលគាត់ចូលទៅធនាគាដើម្បីដកប្រាក់របស់គាត់ តែឃើញទឹកប្រាក់នៅសល់តែ៦០០យ័នស្មើនឹង90$ ទើបធ្វើឲ្យលោកតាជ្រួលច្របលច្រឡាចល់អំពីមូលហេតុនេះ។លោកលីបានពិនិត្យមើលកំណត់ត្រាប្រតិបត្តិក្នុងធនាគារ ហើយគាត់ក៏បានរកឃើញថាប្រាក់ចូលនិវត្តន៍ជិត ៦ពាន់ដុល្លារត្រូវបានផ្ទេរចូលទៅកាន់គណនីធនាគាររបស់ស្ត្រី Live- Stream លេងហ្គេមម្នាក់ក្នុងអំឡុងពេល ៣ថ្ងៃជាប់ៗគ្នា។

គាត់ក៏បានសាកសួររឿងរ៉ាវទាំងនេះពីចៅប្រុសរបស់គាត់ដែលទើបមានអាយុទើប11ឆ្នាំប៉ុណ្ណោះ។ ចៅរបស់គាត់ក៏បានប្រាប់ថា: ប្រាក់ទាំងនោះគេបានយកទៅបរិច្ចាកឲ្យានារីស្រស់ស្អាតLive Stream Gamerនោះ ហើយនឹងទិញItemខ្លះៗក្នុងហ្គេមសម្រាប់គណនីរបស់ខ្លួនផងដែរ។

យោងតាមសម្តីរបស់លោកលីបានឲ្យដឹងថា “ គេចូលចិត្តលេងហ្គេមតាមទូរស័ព្ទខ្លាំងណាស់ ហើយគេក៏ដឹងលេខសំងាត់ក្នុងកុងធនាគាររបស់ខ្ញុំដែរ”។ មូលហេតុដែលខ្ញុំប្រាប់លេខសំងាត់ទៅចៅខ្ញុំនេះ ព្រោះខ្ញុំចង់ឲ្យគេហៅម្ហូបអាហារតាមប្រព័ន្ធអនឡាញ មកហូបដោយខ្លួនឯង។

ឥឡូវនេះក្រុមគ្រួសាររបស់លោកលីបានរាយការណ៍ពីករណីនេះប្រាប់ទៅក្រុមហ៊ុន Live- Stream ហ្គេមហើយ ដើម្បីឲ្យពួកគេធ្វើការស៊ើបអង្កេតជុំវិញករណីមួយនេះ។ អំឡុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Live- Stream ហ្គេមខាងលើក៏បាននិយាយថានឹងផ្តល់ប្រាក់សំណងទាំងអស់ចូលទៅគណនីសន្សំរបស់លោកលីវិញ ព្រោះថាក្មេងប្រុសម្នាក់នេះត្រូវបានគេចាត់ទុកថាជាអនីតិជននៅឡើយ៕

Comments

comments