ជ័យយោ!កម្ពុជាឡើងទៅកាន់ជុំទី2នៃការប្រកួតWorldCupក្រោយឈ្នះប៉ាគីស្ថានទាំងពីរជើង(មានVideo)

315
views

កីឡា: ចូលរួមអបអរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលឡើងទៅដល់ជុំទី២​សម្រាប់​ការប្រកួត Fifa World Cup Qatar 2022 & Asian Cup 2023 Qualifiers។ ដោយយកឈ្នះប៉ាគីសស្ថាននៅក្នុងកីឡាដ្ឋានHamad bin Khalifa Stadium ក្រុង​ដូ​ហា ប្រទេស​កាតា ក្រោមលទ្ធផល2ទល់នឹង1។

ដោយជម្រើស11នាក់ដំបូងរបស់ក្រុមគោព្រៃកម្ពុជាយើងមានដូចជា: កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប, សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ប្រាក់ មុនី​ឧ​ត្ត​ម​, អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា​, អ៊ុក សុវណ្ណ​, ឆេង ម៉េង​, កែវ សុខ​ផេង​។​

នឹងក្រុមជម្រើសជាតិរបស់ប៉ាគីស្ថានមាន:ជម្រើស​ដំបូង​ប៉ា​គី​ស្ថាន​៖ Yousuf Butt (​អ្នកចាំទី​), Umar Hayat, Zesh Rehman, Rahis Nabi, Muhammad Riaz, Adnan Mohammad Yaqoob, Ali Uzair, Mehmood Khan, Yaqoob Butt, Ahmed Faheem, Hassan Bashir។

ប៉ាគីស្ថានបាននាំមុខទៅលើក្រុមកម្ពុជា1មុនដោយស៊ុតបញ្ជូលទីដោយកីឡាករHassan Bashir ដោយប៉ាល់ប៉េណាំងទី ក្រោយខ្សែការពារស្លាបឆ្វេងឆេង ម៉េង យកដៃ​ប៉ះបាល់​នៅ​តំបន់​គ្រោះថ្នាក់​។  បន្ទាប់មកក្រុមកម្ពុជាក៏បានតាមស្មើ1ទល់នឹង1ដោយសេត​ រ៉ស៊ីប​ ស៊ុតបញ្ចូលទីគ្រាប់ទី១តាមស្មេីនៅនាទី៦៤ នឹងស៊ុតនាំមុខដោយកីឡារកររ៉ឹង​ ប៊ុនហៀង​ ស៊ុតបញ្ចូលទីគ្រាប់ទី២​នាំមុខ២ទល់នឹង១​ នៅនាទី៨៩។ ដែលជាគ្រាប់បាល់នាំកម្ពុជាយើងយកឈ្នះក្រុមម្ចាស់ផ្ទះ នឹង ឡើងទៅកាន់ជុំទី2នៃការប្រកួតWorld Cup Qatar ឆ្នាំ2022។

ទស្សានាវីឌីអូនៅទីនេះ:

Comments

comments