ស្រៀវសាច់ណាស់!គីម ជុងអ៊ុនប្រហារជីវិតឧត្តមសេនីយ៍ម្នាក់ដោយបោះចូលអាងត្រីស៊ីមនុស្ស

556
views

បរទេស: មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវ​គេ​រាយការណ៍​ថា បាន​ប្រហារ​ជីវិត​ឧត្តមសេនីយ៍​ម្នាក់ ពី​បទ​ធ្វើ​ផែនការ​រដ្ឋប្រហារ ដោយ​បោះ​រូបគេ​ចូល​ទៅ​ក្នុង​អាង​ត្រី​ស៊ី​សាច់​មនុស្ស (Piranha) ។

ឧត្តមសេនីយ៍​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​នោះ ត្រូវ​គេ​ជឿជាក់​ថា ជា​ជនរងគ្រោះ​ចុងក្រោយ​បំផុត​របស់​មេដឹកនាំ​ផ្តាច់ការ គីម ជុងអ៊ុន ដែល​ធ្លាប់​បាន​ប្រហារ​ជីវិត​កូនចៅ​ជាច្រើន ព្រមទាំង​បេសកជន​របស់ខ្លួន​ផងដែរ ។បើ​យោង​តាម​សារព័ត៌មាន Daily Star បានឱ្យដឹងថា ឧត្តមសេនីយ៍​រូបនោះ​ត្រូវ​បាន​សម្លាប់​ដោយ​បោះ​ចូល​ទៅ​ក្នុង​អាងត្រី​ស៊ីសាច់​មនុស្ស នៅ​ក្នុង​ភូមិគ្រឹះ​របស់​លោក គីម ជុងអ៊ុន ស្ថិត​ក្នុង​ទីក្រុង Pyongyang បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ ។

ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​អះអាង​ថា ឧត្តមសេនីយ៍​ខាងលើ​ត្រូវ​បាន​គេ​វះ​ដៃ និង ដងខ្លួន មុន​ពេល​បោះ​ឱ្យ​ត្រី Piranha រាប់រយ​ក្បាល​ស៊ី ដែល​នាំចូល​ពី​ប្រទេស​ប្រេស៊ីល។ អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឮឈ្មោះត្រីPiranhaនេះហើយអ្នកខ្លះក៏មិនបានដឹង ព្រោះធ្លាប់មានរឿងហូលីវូដយកឈ្មោះត្រីនេះធ្វើជាចំណងជើងរឿង ហើយត្រីនេះគឺវាស៊ីសាច់ស្រស់ជាអាហារ ដែលមានប្រវត្តិយូរលង់ណាស់មកហើយនៅលើផែនដីយើងនេះ របៀបដែលវាវាយប្រហារទៅលើមនុស្ស គឺវាទៅម្តងទាំងហ្វូងៗ ដើម្បីទៅខាំនឹងប្រឡេសសាច់ម្តងបន្តិចៗ នេះបើយោងតាមសាច់រឿង Piranha៕

ប្រភព: ប្រជាប្រិយភាព

Comments

comments