ប៉ូលីសចរាចរណ៏ដែលពិន័យប្រាក់មិនចេញបង្កាន់ដៃ ពេលនេះត្រូវបានផ្អាកការងារបណ្តោះអាសន្នហើយ

456
views

នៅថ្ងៃម្សិលមិញនេះមានការផ្ទុះវីឌីអូមួយដែលបានថតនៅសកម្មភាពនឹងពាក្យពេជន៏របស់ប៉ូលីសចរាចរណ៏មួយរូប នៅពេលដែលកំពុងចុះបេសកម្មចុះចាប់ដាក់ប៉ារាស់មុខវត្ត​មុន្នី​ជិតផ្សាស្ទឹងមានជ័យថ្មី ដែលទទួលរងការិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនព្រោះតែ ផាកពិនិយមិនចេញបង្កាន់ដៃ។

នៅវេលាថ្ងៃទី10ម្សិលមិញនេះ តាមរយះផេកហ្វេកប៊ុកមួយបានបង្ហោះឲ្យដឹងថា:តេីគួរទុកទៀតទេប៉ូលីស​ដាក់ប៉ារាស់​ផាកមិនចេញ​វិក្កយបត្រ​ យកលុយឆៅឆៅ​ រាល់ថ្ងៃ​ ? ហេីយនិយាយសុទ្ធតែគ្មានលុយមិនបាច់និយាយជាមួយពួកគាត់ទេ​នេះហេីយប៉ូលីសស្រុកខ្មែរ​ គ្នាអ្នកខ្លះអត់លុយសំចុះតិចតួចក៏អត់បានដែរ​ ដាច់ខាត អត់មួក 15000រៀល អត់កញ្ចក់ 25000រៀល​ បេីដាក់​ កញ្ចក់ខុស​ 10មុឺន​ មិនបាច់តវា​ តវាច្រេីនលេីកឡេីងឡាន​ ហេីយគំរាមអត់សរសេរវិក័យ​បត្រ​អោយទៀត​ ថាបេីអត់មានអានិងហែងយកម៉ូតូអត់បានតេីគួរមាន​វិធានការ​អ្វី​ អត់បេីថតបានស្រស់​ៗប៉ុណ្នឹងហេីយ?
បេីទុកអញ្ចឹងតទៀតអស់ជំនឿលេីច្បាប់ហេីយ(ដាក់ប៉ារាស់ចាប់មុខវត្ត​មុន្នី​ជិតផ្សាស្ទឹងមានជ័យថ្មីរាល់ថ្ងៃ)Share 1 ដេីម្បីលុបបំអំពេីពុករលួយ។

បន្ទាប់ពីវីឌីអូខ្លីបមួយនេះត្រូវបាន មហាជនស៊ែរចែកចាយបន្តគ្នាកាន់តែច្រើនឡើងៗ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះនេះបើតាមការឲ្យដឹងពីទំព័រហ្វេសបុក PHNOM PENH Police Commissariat(ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) យ៉ាងដូច្នេះថា ៖ ក្រោយទទួលបានព័ត៍មាន លោកអនុសេនីយ៍ឯក ស៉ីម ប៊ុនធឿន បានផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរ ដើម្បីបំភ្លឺទៅលើហេតុការណ៍។ លើសពីនេះ មន្ត្រីរូបនេះត្រូវប្រឈមក្នុងការដាក់វិន័យកងកម្លាំង។

Comments

comments