សម័យនេះកម្រមានណាស់!គូរស្នេហ៏មួយគូរកំពុងទទួលការចាប់អារម្មណ៏ខ្លាំងពីសំណាក់ក្រុមRider

968
views

កម្សាន្ត: គូរស្នេហ៏មួយគូរកំពុងតែធ្វើឲ្យមិត្តៗបុរសយុវវ័យជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ថែមទាំងច្រណែនផងដែរ ព្រោះដោយសារភាគីខាងនារីជាមនុស្សម្នាក់ដែលមានសម្រស់ស្រស់ស្អាត សាច់សរខ្ចី តែបែរជាសុខចិត្តស៊ូទ្រាំលំបាករស់នៅជាមួយបុរសអ្នកច្នៃគ្រឿងម៉ូតូម្នាក់ទៅវិញ។

សម័យនេះហើយពិតជាកម្រនឹងបានជួបនារីប្រភេទនេះណាស់ ព្រោះគ្មានអ្នកណាទៅសគ្រ្ម័ចិត្តក្បែរយើងទេបើយើងមានតែចិត្តស្មោះ តែគ្មានដុល្លារនោះ។ធ្លាប់ឮគេនិយាយទេថា ស៊ូហូរទឹកភ្នែកក្នុងឡានម៉ាស៊ីនត្រជាក់ ក៏មិនមកជិះហាល់ខ្យល់ភ្លៀងនឹងយើងដែរ។ ប៉ុន្តែចម្លែកអ្វីសម្រាប់នារីម្នាក់នេះវិញ គឺសុខចិត្តលះបង់ខ្លួន មកតាមមនុស្សដែលខ្លួនស្រលាញ់ ព្រោះនៅពេលដែលនារីស្រស់ស្អាតម្នាក់នេះនៅក្បែរនឹងបុរសច្នៃគ្រឿងម៉ូតូខាងលើ គឺគាត់មានអារម្មណ៏ថា មានក្តីសុខ សប្បាយរីករាយ នឹងអាចបញ្ចេញអ្វីដែលខ្លួនយើងជាខ្លួនយើងមាន ដោយមិនបាច់លាក់អារម្មណ៏។

បែបនេះហើយទើបគេហៅថាអារម្មណ៏ស្រលាញ់ ហើយទើបអាចរស់នៅជាមួយនឹងគ្នាបានយូរតទៅមុខ។ នារីខាងលើក៏ត្រូវបានទទួលរងនូវការចែចូវជាច្រើនលើក ច្រើនសារពីសំណាក់អ្នកមានៗផងដែរ ប៉ុន្តែនាងនៅតែចិត្តរឹងមិនទទួលយកក្តីស្រលាញ់ពីសំណាក់អ្នកដទៃឡើយ ទោះអ្នកផ្សេងមានរូបកាយ នឹង ទ្រព្យសម្បត្តិល្អជាមនុស្សប្រុសដែលនាងកំពុងស្រលាញ់ក៏ដោយ។

ប្រែសម្រួល នឹង រក្សាសិទ្ធគ្រប់យ៉ាងដោយ: Khmernews.me

Content Writer: Thankz

Comments

comments