អស្ចារ្យណាស់!តស៊ូពីអ្នកគិតប្រាក់គេពេបជ្រាយមើលងាយ ក្លាយជាអ្នកមានស្តុកស្តមម្នាក់ព្រោះ

67
views

ជិវិតមនុស្សយើងម្នាក់ៗចាំបាច់ណាស់មិនអាចខ្វះការតស៊ូបានឡើយ ទោះធ្វើរឿងតូចរឿងធំអ្វីក៏បើខ្វះការតស៊ូហើយ វាមិនអាចដល់គោលដៅទេ បានត្រឹមតែពាក់កណ្តាលផ្លូវក៏បោះបង់ហើយ។ តែពេលខ្លះគេកើតក្នុងវង្សត្រកូនមានបុណ្យសក្តិមានប្រាក់ស្រាប់ អាចថាគេនឹងស្រណុកជាងយើងមួយផ្នែកធំដោយមិនបាច់តស៊ូ តែចំពោះយើងស្ថិតក្នុងគ្រួសារសាមញ្ញធម្មតាច្បាស់ណាស់ ភាពតស៊ូ អត់ធ្មត់ជាអាវុធដ៏មុតស្រួចរបស់យើង។

No automatic alt text available.

អ្នកកញ្ញាដ៏ស្រស់ស្អាតម្នាក់នេះអញ្ចឹង គាត់បាសរសេរប្រវត្តិតស៊ូរបស់គាត់បង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក បង្កើតការចាប់អារម្មណ៏យ៉ាងខ្លាំងពីមិត្តៗដែលលេងបណ្តាញសង្គមមួយនេះ នឹងជាសារលើកទឹកចិត្តមួយដល់យុវជនមួយចំនួនផងដែរ។ ដោយសារដ៏មានន័យមួយនោះបានបង្ហោះថា:

ខ្ញុំធ្លាប់ជាបុគ្គលិកធ្វើការអោយគេបណ្តើររៀនបណ្តើរ តែខ្ញុំមានមហិច្ចតាធំ គឺបើកហាងលក់គ្រឿងសំអាងផ្ទាល់ខ្លួន និយាយរួមទៅធ្វើជាថៅកែខ្លួនឯងផ្ទាល់ , ទន្ទឹមនឹងការចង់បាននេះខ្ញុំខំធ្វើការផង ឈ្លៀតលក់អនឡាញផង សន្សំលុយបានតិចតួចក៏សំរេចចិត្តឈប់ធ្វើការលារចេញពីដំណែងដែលខ្លួនឯងខំសន្សំតាំងពីធ្វើជា receptionist ប្រាក់ខែត្រឹម 60$ (2010) រហូតខ្លាចជាជំនួយការផ្ទាល់ខ្លួនរបស់មេ ជាគណនេ្យករផងប្រាក់ខែ300$ (ដើមឆ្នាំ2011) ពិតណាស់កាលនោះសប្បាយចិត្តមានមទនះភាពខ្លាំងដែលខ្លួនឯងមានមុខដំណែងនឹងបទពិសោធន៍ល្អៗទាំងខ្លួនឯងនៅក្មេង និយាយទៅជោគជ័យជាងមិត្តរួមជំនាន់ តែក៏មានអ្នកតិះទានដែរថាមនុស្សស្រីចេញធ្វើការចឹង ពិសេសតែងខ្លួនជាលេខាចឹងមិនល្អ យ៉ាត់ចុងក្រោយអស់ទាំងខ្លួន ព្រោះគេឃើញខ្ញុំមានលុយចាយរបស់ល្អៗប្រើ និយាយទៅមាត់មនុស្សវែងជាងផ្លូវទៅទៀត សុំខ្លាចហើយពេលខ្លះខ្ញុំខ្លួនឯងក៏សឹងតែទទួលយកមិនបាននូវពាក្យទាំងនោះ ចង់ចុះចាញ់បោះបង់ចោលម្តងៗ។ហេតុតែចង់ឈ្នះផង ចង់អោយគោដៅបានជោគជ័យផងនោះ ក៏ស៊ូជំនះរាល់ឧបសគ្គទាំងអស់ ចុងឆ្នាំ 2012 ឈប់ធ្វើការយកលុយសន្សំរបស់ខ្លួនមកបើកហាងលក់វត្ថុអនុស្សាហរីយ៍ និងគ្រឿងសំអាង ហើយប្រូម៉ូតលក់តាមអនឡាញ ពិតណាស់ក្តីស្រមៃបានសំរេចត្រឹម 30%ហើយ មានអ្នកគាំទ្រច្រើន ព្រោះអ្នកស្គាល់ខ្ញុំតាមអនឡាញគេដឹងហើយថាខ្ញុំជាមនុស្សយ៉ាងម៉េច មុខរបរអនឡាញជំនាន់នោះមិនសូវមានអ្នកធ្វើច្រើនទេ អ្នកខ្លះមើលងាយទឹកចិត្ត និងពេលវេលា របស់ខ្ញុំណាស់ ឆាត តេមកកម្មុងហើយមិនយក បោកអោយទៅចាំតែមិនមកយក និយាយទៅពិបាកខ្លាំង ព្រោះជាអ្នកលក់ផង លើកឥវ៉ាន់ផង ដឹងឥវ៉ាន់អោយភ្ញៀវក៏ខ្លួនឯង រូបរាង ស ស្អាតរបស់ខ្ញុំក៏ចាប់ផ្តើមប្រែប្រួល បាត់សម្រស់អស់ មិនហ៊ានទាំងឆ្លុះកញ្ចក់ផង នៅផ្ទះម៉ែស្តីអោយផង លើកទឹកចិត្តផង គាត់ថាបើធ្វើការវាស្អាតខ្លួន ដល់ខែបើកលុយ រកសុីវាចឹងហើយហាលខ្យល់ហាយភ្លៀង បាយទឹកមិនត្រង់មាត់ទេតែកូនឯងកុំបោះបង់អី បន្ទាប់ពីភាពនើយហត់ខ្ញុំក៏ទទួលបានប្រាក់ចំនេញបន្ទាប់ពីដកចំណាយចេញអស់ ហើយក្នុងហាងមានឥវ៉ាន់កាន់តែច្រើនឡើងៗ គ្រប់មុខសុតតែលក់បាន នេះហើយជាអ្វីដែលខ្ញុំចង់បាន គឺប្រាក់ចំនេញរាល់ខែច្រើនជាងប្រាក់ខែខ្ញុំ ៣ ទៅ4ខែឯនោះ ហើយដើមទុនរកសុីកាន់តែធំទៅៗ លិទ្ធផលដែលទទួលបានគឺវិជ្ជមានទាំងអស់ វាកាន់តែអោយខ្ញុំលែងខ្មាស់អៀន លែងខ្វល់ពីមាត់អ្នកពេបជ្រាយខ្ញុំ ដឹងត្រឹមថាងៃណាមួយអ្នកទាំងនោះនឹងចាញ់ខ្ញុំគ្រប់យ៉ាង ហើយពួកគេនិងទទួលស្គាល់ថាខ្ញុំខ្លាំង ខ្ញុំពូកែប៉ុណ្ណា ពិតណាស់ខ្ញុំអាចធ្វើបានរយះពេល 6ឆ្នាំដែលខ្ញុំខំសាងក្នុងវិស័យអនឡាញនេះ ទោះជាពេលខ្លះគេសួរខ្ញុំថា រាល់ងៃឯងធ្វើការអ្វី? ឋានះអ្វី? ខ្ញុំគិតហើយឆ្លើយថាអ្នកលក់ឥវ៉ាន់តាមអនឡាញ ងៃណាចង់លក់ៗ ងៃណាចង់ឈប់ៗ អត់សូវខ្វល់ទេ អ្នកខ្លះស្តាប់ហើយពេបមាត់ ខ្លះគេមើលមិនចូលភ្នែកទេ ព្រោះត្រឹមជាអ្នកលក់ដូរម្នាក់ គ្មានមុខមាត់អីទេ តែសំរាប់ខ្ញុំខ្លួនឯងពិតជាពេញចិត្តនូវអ្វីដែលខ្ញុំខំប្រឹង ខំរក និងសន្សំទុក ទោះមនុស្សម្នាក់ដែលមិនពេញចិត្តនឹងខ្ញុំ តែមានមនុស្សជាច្រើនដែលគេស្ងើចសសើរខ្ញុំដែរ ខ្ញុំមិនច្រណែននឹងគេដែលមានឪពុកម្តាយបងប្អូនទំនុកបំរុង គេមានមុខមាត់ខ្ពង់ខ្ពស់ដំណែងល្អទេ តែខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងដែលចេះលះបង់ ហើយចាប់យកឱកាសកែប្រែវាសនាខ្លួនឯងឲ្យកាន់តែល្អជាងមុន គ្រប់យ៉ាងដែលប្រាថ្នាគឺសុតតែធ្វើបានសំរេចសឹងតែ100% ជឿខ្ញុំទៅគ្មានអ្វីដែលអ្នកធ្វើមិនបានទេ ឲ្យកំលាំងចិត្តខ្លួនឯង ខំធ្វើវាឲ្យល្អ យូរឬឆាប់វាគង់តែជោគជ័យទេ តែសូមកុំធ្វើរឿងដែលបំប្លាញអ្នកដទៃទៅបានហើយ មនុស្សដែលពូកែ និងជោគជ័យ គេមិនមែនគិតតែនិយាយទ្រីស្តីមួយមុខទេ គឺគេជាមនុស្សដែលហ៊ានបញ្ចេញសកម្មភាព ចាប់យកឱកាសអនុវត្តផ្ទាល់ៗ បត់បែនគ្រប់កាលះទេសះ ដើម្បីឲ្យដើរដល់គោលដៅដែលគេចង់បាន 💕 ស៊ូស៊ូ ខ្ញុំជឿថាមិត្តទាំងអស់គ្នាក៏អាចធ្វើបានដែរ៕

ចូរកុំបោះបង់ក្តីស្រមៃរបស់អ្នក ក្តីស្រមៃដ៏ពិតប្រាកដមួយ បូករួមជាមួយចំណង់នឹងផែនការដ៏មុតស្រួចរបស់អ្នក គឺគ្មានអ្វីមករះស្ទះភាពជោគជ័យរបស់អ្នកបានឡើយ៕

Image may contain: one or more people

Image may contain: ring

Image may contain: one or more people

Image may contain: indoor
សាឡុងយក្ស ឈើធ្នង់សុទ្ធ
No automatic alt text available.
ខុនដូរនៅអ័គឺដេរ st.2004 the royal condominium
Image may contain: house and outdoor
Vimean Phnom Penh Ruby Villa
Image may contain: one or more people, people sitting and table
Chipmong land

No automatic alt text available.

Image may contain: car and outdoor

Image may contain: 1 person, smiling, car and outdoor

Image may contain: 1 person, smiling

Image may contain: house and outdoor

Image may contain: one or more people, people sitting and car

No automatic alt text available.

Image may contain: one or more people, people standing, hat and outdoor

Image may contain: one or more people, car and outdoor

ប្រភព: Siheng Sinath

 

Comments

comments