អាណិតណាស់ផ្អែមបានតែមុនដំបូង ការរួចបានបួនប្រាំខែ ត្រូវប្តីវ៉ៃធ្វើបាបខូចសម្រស់អស់រលីង!

22719
views

បងស្រីម្នាក់បានផុសបញ្ចេញពីកំហឹងរបស់ខ្លួន អាណិតទៅនឹងប្អូនស្រីរបស់ខ្លួន ដែលត្រូវប្តីនាងវ៉ៃធ្វើបាបរហូតមក បន្ទាប់បានរៀបការជាមួយគ្នាបួនប្រាំខែរួចមក ហើយបានសរសេរផុសរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកតាមរយះAccountរបស់ហ្វេសប៊ុកខ្លួន ដើម្បីអោយលេងហ្វេសប៊ុកជួយគិតពិចារណាមើលថា ប្អូនស្រីគាត់នៅក្មេងស្រឡាញ់ប្តីណាស់ តែបែរជាប្តីវ៉ៃធ្វើបាបនាងរាល់ថ្ងៃដល់ថ្នាក់នេះ។

ដោយគាត់បានផុសថា ថៃ ចាន់ធី” ខ្លោចចិត្តអាណិតប្អូនស្រី ! សូមអ្នកទាំងអស់គ្នាជួយពិចារណាមើល ការបានបួនប្រាំខែ អាប្តីនឹងវាវៃធ្វើបាបរហូតមកដល់ពេលនេះ ប្រពន្ធនៅក្មេងហើយស្រឡាញ់វាណាស់ ។ វៃធ្វើបាបប្អូនខ្ញុំច្រើនលើកច្រើនសារ ពេលនេះខ្ញុំទ្រាំលែងបានហើយទើបដាច់ចិត្តផុសអោយអ្នកទាំងអស់គ្នាបានឃើញនឹងជួយអាណិតប្អូននាងខ្ញុំ ប្តីនិងធ្វើការនៅច្រកព្រុំដែនថៃនៅឡែម វៃត្រាចេញចូលនៅក្នុងផ្សារថៃ ។ ប្រពន្ធក្មេងស្អាតប៉ុននឹងហើយវានៅដាច់ចិត្តវៃធ្វើបាបទៀតអ្នកទាំងអស់គ្នាមើលចុះ វាវៃឡើងជាំខៀវភ្នែក បែកមាត់ឈាមរហាមពេលនេះប្អូនខ្ញុំខ្លាចវាណាស់ ព្រោះថាវៃធ្វើបាបច្រើនដងពេក ។ សូមអ្នកទាំ

បន្ទាប់ពីឃើញបានធ្វើអោយលេងហ្វេសប៊ុកសម្តែងការអាណិតអាសូរប្អូនស្រីម្នាក់នោះជាខ្លាំងដែលត្រូវវ៉ៃធ្វើបាបខូចសម្រស់អស់រលីង មីនគួរណាមកជួបប៉ះចំប្តីបែបនេះសោះ ដោយគាត់មានមតិថា ” លែងក្បាលវាចោលទៅ មនុស្សអីចាស់ជិតងាប់ហើយបានប្រពន្ធក្មេងហើយស្អាត ហើយថែមទាំងប្រពន្ធស្រលាញ់ទៀត នៅលើកដៃវ៉ៃរួច អាឆ្កែ បើប្តអញវិញលែងក្បាលហែងតាំងពីដំបូងមកម្លេះហា៎” អ្នកខ្លះទៀតក៏មានមតិផងដែរថា” មិនព្រមទៅប្ដឹង មកផុសឲ្យគេអានិតទៅវិញ ផុសចឹងបេីអាប្ដីនិងឃេីញ វាខ្មាស់គេ វាអាចនិងវៃធ្ងន់ជាងនិងទៀត ទៅប្ដឹងទៅ លែងក្បាលវាចោលទៅ ប្រពន្ធដេកឪបនិងទ្រុងវៃធ្វេីបាបដល់ថ្នាក់និង ចិត្តវាអាក្រក់ជាសត្វទៅទៀត វាគ្មានដំឡៃនីនិងឲ្យនាងរស់នៅជា១ទៀតទេ”

សម្រាប់អ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?
ប្រភព៖ ថៃ ចាន់ធី
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments