គួរឲ្យអាសូរណាស់! ជិះម៉ូតូរត់គិចពីក្រុមក្មេងស្ទាវតាមវាយរហូតទៅបុករង្វង់មូលតាខ្មៅបណ្តាលឲ្យ

1901
views

ក្រុង​តាខ្មៅ​ស្តី​ពី​ករណី ហឹង្សាមានស្ថានទម្ងន់ទោស(បណ្តាលឲ្យស្លាប់)ថ្ងៃ ពុធ​១១កើត​ខែស្រាពណ៍ ឆ្នាំ​ច​សំរឹទ្ធ​ស័ក ព.​ស២៥៦២​ត្រូវ​ថ្ងៃ​ទី​២២.០២.២០១៨កើតហេតុវេលាម៉ោង ១៣:២០នាទី នៅ​ចំណុច រង្វង់​មូល​តាខ្មៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

ជនសង្ស័យ​មាន​០៤នាក់​១ ឈ្មោះ អាលី មីហ្សាន ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម មុខ​របរ​កម្មករ​រោង​ចក្រ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​២ ឈ្មោះ លាស់ ខរី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ឥស្លាម​មុខ​របរ លក់ត្រី ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន​​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​
៣ ឈ្មោះ ម៉ាត់ ស្មាអែល ភេទ​ប្រុស​អាយុ​១៥ឆ្នាំ ជនជាតិ​ឥស្លាម​មុខ​របរ​នៅផ្ទះ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​តាពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​៤ ឈ្មោះ ស្លេះ រុំម៉ាលី ភេទ​ប្រុស​អាយុ​១៧ជនជាតិខ្មែរឥស្លាម​មុខ​របរ​កម្មករ​រោង​ចក្រ​

ជនរងគ្រោះ​០១នាក់​ឈ្មោះ ប៉ែន រិទ្ធី​រាជ្យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខ​របរ​សិស្ស ទី​លំនៅ​បច្ចុប្បន្ន ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(ស្លាប់)
*វត្ថុតាងចាប់យក ម៉ូតូ​០២គ្រឿង​១ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌​ខ្មៅសេរីឆ្នាំ​២០១៥ស្លាក​លេខ កណ្ដាល​1S6729២ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ស្លាក​លេខ​កណ្ដាល​1V1797សភាព​នៃរឿង​ហេតុ​មុន​ពេល​កើត​ហេតុ នៅ​វេលាម៉ោង​១២:៣០នាទី ជនរងគ្រោះ​បាន​ជិះម៉ូតូ ០១គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៧ មក​ដល់ចំណុចកែង​លោកតា​ចិន​ថៃជឺ បានយកដុំថ្មគប់ទៅលើក្រុម​ជនសង្ស័យ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​មាន​គ្នា​០៤នាក់​ជិះម៉ូតូ​០១គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ១២៥​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៥បាន​ជិះម៉ូតូ​ដេញ​តាម ពី​ចំណុច លោកតា​​ចិន​ថៃជឺ ឡើង​ទៅរង្វង់​មូល ព្រះ​នរាយណ៍ រហូត​ដល់​រង្វង់​មូល​លោកតា​ម៉ៅ

ពេល​នោះ​ម៉ូតូ​ជនសង្ស័យ​បាន​ជិះ​បុក​ម៉ូតូ​ជនរងគ្រោះ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ទាំង​ពីរ ហើយ​ជនរងគ្រោះ​បានដួល​បោក​ទៅ​នឹង​ខឿន​រង្វង់​មូល​តាខ្មៅបន្ទាប់​មកបក្ខ​ពួក​ក្រុម​ជនសង្ស័យ​បាន​ក្រោក មកទាត់ធាក់ទៅ​លើ​ជនរងគ្រោះ​បន្ថែម​ទៀត បណ្តាល​អោយ​ជនរងគ្រោះ​រងរបួសជាទម្ងន់បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យដោយសារជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់​ខ្យល់​ស្លាប់​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ឃាត់ខ្លួន​នៅ អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​នីតិវិធី​។

Image may contain: 2 people, people sitting

Image may contain: 2 people, people sitting

Image may contain: one or more people, people sitting and shoes

Image may contain: 6 people, people standing and motorcycle

Image may contain: 1 person

Image may contain: 1 person

Image may contain: 1 person, text and closeup

Image may contain: 1 person, selfie

Comments

comments