ស៊ូខ្វះលុយតែកុំឲ្យខ្វះគំនិត! ច្នៃម៉ូតូធម្មតាឲ្យទៅជារថយន្តកង់ពីរមួយគ្រឿង គ្មានអ្នកមានដូច

3339
views

ពាក្យស្លោកគេតែងតែនិយាយថា ស៊ូខ្វះលុយខ្វះទៅតែកុំឲ្យខ្វះគំនិត បើខ្វះគំនិតហើយទោះអ្នកមានលុយច្រើនប៉ុណ្ណាក៏ដោយ មុនក្រោយគង់តែត្រូវបាត់បង់ទៅវិញទេ បើអ្នកមានគំនិតវិញគ្មានលុយក៏អាចបង្កើតលុយបាន គ្មានរបស់ប្រើក៏អ្នកអាចច្នៃប្រឌិតរបស់ចាស់ៗប្រែទៅជារបស់ថ្មីបានដែរ។ ដូចលោកពូខាងក្រោមនេះអញ្ចឹង ទៅណាមកណាដីហ៊ុយផង ណាមួយមួយភ្លៀងផង គ្រួសារក៏មិនទាន់មានលទ្ធភាពទិញរថយន្ត តែវាមិនជាបញ្ហាទៀតទេ។

គាត់បានយកម៉ូតូចំណាស់របស់គាត់ម៉ាក់Waveកែច្នៃទៅ ដាក់ព័ទ្ធជុំវិញទោដោយកញ្ញាក់ នឹងមានទ្វារបើកឲ្យចេញចូលដូចជារថយន្តអញ្ចឹងផងដែរ។ ទោះជាវាមិនល្អសម្រាប់មនុស្សគ្រប់គ្នាតែវាអាចជាវត្ថុទិព្វរបស់គ្រួសារគាត់ ដែលគាត់ខិតខំច្នៃប្រឌិតវាឲ្យចេញជារូបរាង សម្រាប់ឌុបប្រពន្ធដើរលេងនឹងជូនកូនទៅរៀន នៅរដូវភ្លៀងធ្លាក់នេះផងដែរ ហើយអ្វីដែរកាន់តែពិសេសនោះពេលចូលដល់ខាងក្នុងក៏មានចម្រៀងស្តាប់ផងដែរ មិនឲ្យឡានស៊ីដាច់ប៉ុន្មានទេ។ មិនតែប៉ុណ្ណោះទោះជាគាត់ជិះរថយន្តក៏ពិតមែន ក៏គាត់មិនភ្លេចពាក់មួកសុវត្ថិភាពដែរ ទាំងគាត់នឹងប្រពន្ធគាត់។

ចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៏។ ស្រវឹកកុំបើកបរ ស្រលាញ់ខ្លួនអ្នក គ្រួសារអ្នកនឹងអ្នកដទៃ។

Image may contain: 1 person
រថយន្តកង់ពីរដែរគាត់ច្នៃដោយខ្លួនគាត់ផ្ទាល់
Image may contain: one or more people
រថយន្តកង់ពីរដែរគាត់ច្នៃដោយខ្លួនគាត់ផ្ទាល់
Image may contain: one or more people
រថយន្តកង់ពីរដែរគាត់ច្នៃដោយខ្លួនគាត់ផ្ទាល់
លោកនឹងគ្រួសារបម្រុងឡើងជិះរថយន្តរបស់គាត់
លោកនឹងគ្រួសារបម្រុងឡើងជិះរថយន្តរបស់គាត់

Comments

comments