នារីម្នាក់និមន្តព្រះសង្ឍធ្វើបុណ្យអោយ សត្វឆ្មានាង​ដែលចិញ្ចឹម15ឆ្នាំ ដែលទើបស្លាប់បាត់ទៅ!

1802
views

នរណាយល់អារម្មណ៏មួយនេះ មានតែអ្នកស្រឡាញ់សត្វ ចិញ្ចឹមសត្វទេទើបយល់អាម្មណ៏មួយនេះ នៅពេលដែលសត្វចិញ្ចឹមរបស់ខ្លួនបានស្លាប់ទៅ ព្រោះតែយើងធ្លាប់តែលេងជាមួយវារាល់ថ្ងៃ អោយអីវាញាំ នាំវាដើរលេង តែនៅសុខៗស្រាប់តែបាត់វាទៅ ធ្វើអោយយើងមានអារម្មណ៏ខូចចិត្តមែនទែន ព្រោះតែអ្នកទាំងនោះមិនបានគិតវាត្រឹមតែសត្វចិញ្ចឹមតែប៉ុនណោះទេ។

ជាក់ស្តែងនារីម្នាក់បានបាត់បង់សត្វឆ្មាមួយក្បាល ដែលជាសត្វចិញ្ចឹមរបស់នាង ហើយនាងបាននិមន្តព្រះសង្ឃអោយមកធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់សត្វឆ្មា ជាទីស្រឡាញ់របស់នាងផងដែរ សម្រាប់អ្នកខ្លះពេលឃើញបែបនេះប្រហែលគិតថាប្លែក ហើយអ្នកខ្លះគិតថា ចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងធ្វើអីគ្រាន់តែជាសត្វចិញ្ចឹមតែប៉ុនណោះ តែសម្រាប់អ្នកដែលស្រឡាញ់សត្វចិញ្ចឹមពិតប្រាកដនោះ គេមិនដែលគិតថាវាត្រឹមជាសត្វចិញ្ចឹមនោះទេ គេបានគិតវាជាសមាជិកក្នុងគ្រួសារមួយទៅហើយ។

ដោយនាងផុសនៅលើហ្វេសប៊ុកនាងថា Yun Heaim” ស្រីលក្ខណ៍ គឺជាសត្វដែររស់នៅជាមួយខ្ញុំតាំងពីខ្ញុំនៅតូច រហូតដល់ឥឡូវខ្ញុំមានអាយុ២២ឆ្មាំ ពពួកហើយមានអនុស្សាវរីយ៍ជាមួយវាច្រើនណាស់ ហើយពួកយើងក៏មិនដែរចាត់ទុកថាជាសត្វដែរ គឺចាត់ទុកដូចជាសមាជិកក្នុងគ្រួសារម្នាក់ដែរ។ ខ្ញុំពិតជាស្រលាញ់វាខ្លាំងណាស់ ។ វាតែងតែនៅក្បែរខ្លួនខ្ញុំគ្រប់ពេលរាល់ពេលដែរខ្ញុំនៅផ្ទះ ដេកជាមួយខ្ញីរាល់យប់ តែពេលនេះលែងមានទៀតហើយ។

លែងមានជារៀងរហូតហើយ។ សូមអោយស្រីលក្ខណ៌ ទៅអោយបានសុខ កើតជាមនុស្សដែលស្អាតដែរឆ្លាតដែរមាននិងជាមនុស្សល្អគេស្រលាញ់ច្រើន នឹងមានអាយុវែងដូចពេលនេះចឹង។ ហើយការស្រលាញ់មួយនេះដែលម៉ាកមានចំពោះកូននឹងឋិតនៅក្នុងបេះដូង នឹងការចងចាំល្អរបស់ម៉ាក់ជារៀងរហូតទៅ។
ម៉ាក់ស្រឡាញ់កូនណាស់ស្រីលក្ខណ័…។”

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?
ប្រភព៖Yun Heaim
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments