ទៀតហើយ ផ្ទុះករណីចាប់ក្មេងស្រី១០នាក់ បម្រុងយកទៅលក់ សំណាងល្អរត់រួចម្នាក់!

165
views

ក្មេងស្រីម្នាក់ក្នុងចំណោម១០នាក់ដែលមានសំណាងល្អបានរត់រួចពីក្រញាំពួកបីសាច ដែលចង់ចាប់ពួកនាង បម្រុងយកទៅលក់ ដោយបានបង្ខាំងរូបនាងអស់រយះពេល៣ថ្ងៃរួចហើយ តែសំណាងល្អនាងមានវាសនាល្អបានរត់រួចមកម្នាក់ហើយបានចូលទៅផ្ទះអ្នកស្រុកបានCallទូរស័ព្ទទៅឳពុករបស់ខ្លួនអោយមកទទួល។

បើតាមការរៀបរាប់របស់ឳពុកក្មេងស្រីជនរងគ្រោះបានអោយដឹងថា កូនស្រី​របស់​គាត់​មានឈ្មោះ ស៊ុម ណាវិន អាយុ​ ១៨​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី ១២​នៃ​វិទ្យា​លយ័​ទួលអំពិល ​ស្នាក់​នៅពាម​ សង្កាត់​ព្រៃ​ស ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​ បាន​ចេញពីផ្ទះ​​ ទៅ​រៀន​គួរ​កាលពី​ថ្ងៃ​ទី​ ៣​ខែ​សីហា​ឆ្នាំ​ ២០១៨​ នៅវេលា​ម៉ោង​ ៣​ និង​០០​នាទី​រសៀល​។

​លុះ​ដល់ម៉ោង​១១​ថ្ងៃត្រង់ គាត់បាន​ទទួល​ទូរ​សព្ទ័​ពី​កូនស្រី​គាត់​និយាយ​បាន​តែ​ ២​ទៅ​៣​មាត់​ស្រែក​អោយ​គាត់​ជួយ​ស្រាប់តែ​ទូរ​សព្ទ័​ត្រូវបានបិទតេ​ទៅ​វិញ​លែង​ចូល​។ រូបគាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ស​ និង​អាវុធហត្ថ​ខណ្ឌចំការមន​អោយ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ។ ​ស្រាប់តែ​នៅវេលា​ម៉ោង ​៦​យប់​ថ្ងៃ​ទី​ ៥​ខែ​សីហា​ឆ្នាំ​២០១៨ រូបគាត់​ក៏​បាន​ទទួល​ទូរ​សព្ទ័ ស្រាប់តែ​ឮ​សម្លេង​កូនស្រី​របស់​តេ​មក​ថា​អោយ​គាត់​មក​ទទួល​នាង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​២។

ខ្លួនជាឳពុកមានការសប្បាយជាខ្លាំងបន្ទាប់បានលឺដំណឹងពីកូនស្រីរបស់គាត់ នឹងបានរកឃើញមកវិញនឹងមានសុវត្ថិភាព តែគ្រាន់តែសភាពកូនស្រីរបស់គាត់មានសុភាពទន់ខ្សោយជាងមុនដោយសារតែនាងត្រូវគេដាក់ថ្នាំ នឹងមិនបាញាំអ្វីមកច្រើនថ្ងៃដែរ។

គួរបញ្ជាក់ផងដែរថាក្មេងស្រីដែលមានសំណាងម្នាក់នេះបានរត់រួចមកតែម្នាក់ឯងទេ តែនៅសល់ក្មេងស្រីប្រហែល១០នាក់ទៀតដែលត្រូវកំពុងចាប់ជម្រិត ពីក្រុមបីសាចមិនស្គាល់មុខ ហើយពេលនេះក្រុមសមត្ថកិច្ចកំពុងតែស៊ើបអង្កេត នឹងតាមចាប់ទុច្ចរិតទាំងនេះ ដើម្បីរំដោះក្មេងៗទាំងនោះហើយ សង្ឃឹមថាសមត្ថកិច្ចនឹងឆាប់រកឃើញក្មេងៗទាំងនោះ នឹងចាប់ជនបីសាចទាំងនោះមកដាក់ទោសអោយទាល់តែបាន។

សូមទស្សនាវីឌីអូខាងក្រោមនេះ៖

Comments

comments