ម្ចាស់ឡានចិត្តធម៌ខំអាណិតមិនអោយសងប្រាក់ បែរបើកFBឡើងឃើញម្ចាស់រ៉ឺម៉កនិយាយឡើងឡូយវិញថា……

1267
views

ថ្មីៗនេះមានរឿងគួរអោយសម្តែងការគាំទ្ររបស់ម្ចាស់រថយន្តសេរីទំនើបមួយគ្រឿង ដែលមានម្ចាស់ជាមនុស្សចិត្តធម៌នៅពេលដែលមានម៉ូរ៉ឺម៉កមកបានបើកប៉ះឡានគាត់ហើយ ដោយឃើញម្ចាស់ម៉ូតូលើកដៃសំពះនឹងថាគ្មានសមត្ថភាពសងប្រាក់នោះ ក៏មិនបានចង់ទាមទារសំណងអ្វីឡើយ ដោយបញ្ចប់រឿងភ្លាមៗផងដែរ ព្រោះតែចិត្តអាណិតអាសូរនឹងក្តីមេត្តារបស់ម្ចាស់រថយន្ត។

តែអ្វីដែលធ្វើអោយគាត់នឹងស្មានមិនដល់នឹងហួសចិត្តខ្លាំងនោះគឺថាការធ្វើគុណ នឹងចិត្តធម៌របស់គាត់នោះប៉ះចំមនុស្សខុស ដោយគាត់បានបើកហ្វេសប៊ុកឡើងបានធ្វើអោយគាត់ចង់ដាច់ចង្កេះ នឹងពាក្យសម្តីរបស់ម្ចាស់រ៉ឺម៉កម៉ូតូដែលបានShare Postនឹងនិយាយថា ” ខ្លួន​ចាប់​ផ្ដើម​ល្បី​ហើយចំណែក​ក្នុង​ខំមិន​ត្រូវ​បាន​គេ​ថត​ទុក​វិញ ​គាត់​ថា​ខ្លួន​ប៉ះ​ឡាន គឺ​ដោយ​សារ​ឡាន​រុល​មក​គាប​រ៉ឺម៉ក​ខ្លួន ហើយ​បន្ថែម​ថា ​បើ​ខ្លួន​ជិះ​ឡាន​ដែរ​វិញ ​ច្បាស់​ជា​តវ៉ា​យក​ឈ្នះ​ចាញ់​ពេល​នោះ​ហើយ។

​ឯ​មិត្តភ័ក្ដិ​របស់​ម្ចាស់​រ៉ឺម៉ក​ថា ​«មានត្រឹម Land Cruiser 2018 បួន​ប្រាំ​គ្រឿង​អួត​ចុមម្រ៉ាយ មិន​ស្មើ​នឹង​ម៉ាស៊ីន​កិន​អ៊ីណុក​បង​ផង។ ​បង​លក់​ម៉ាស៊ីន​កិន​អ៊ីណុក​មួយ​ទិញ​ឡាន​វា​យក​មក»។”

សម្រាប់ការComment​ឆ្លើយ​ឆ្ល​ងបែបនេះបានធ្វើអោយម្ចាស់រថយន្តម្នាក់នោះ​​មានការសោកស្តាយចំពោះជនរូបនោះជាខ្លាំង ព្រោះ​ឃើញ​ទឹកមុខ​នឹងចរិតពេលនៅកន្លែងកើតហើយ មិនឡូយដូចនៅក្នុងហ្វេសប៊ុកសោះ ព្រោះវាជាការធ្វើចិត្តធម៌ចំពោះមនុស្សខុស ព្រោះ​តែ​ប៉ះ​ចំ​មនុស្ស​មិន​គួរ​ធ្វើ​គុណ​ជាមួយ​ ​ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​រហូត​ចេញ​ជា​វីដេអូ ម្ចាស់​រ៉ឺម៉ក​បាន​លុប​ផុស​របស់​ខ្លួន​នៅ​លើ​គណនី​ហ្វេស​ប៊ុក​ចោល​វិញ៕

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះទង្វើរបស់ម្ចាស់ម៉ូតូរ៉ឺម៉កមួយនេះ?

Comments

comments