សម្រស់របស់មនុស្សស្រី មុននឹងក្រោយរៀបការ ស្រីៗឃើញហើយច្បាស់ជាលែងចង់បានប្តី នៅលីវរហូតហើយ!

5498
views

មនុស្សស្រីប្រៀបបានដូចផ្កាមួយអញ្ចឹង ពេលកំពុងពេញវ័យ ពេញក្រមុំពិតជាស្រស់ស្អាតមែនទែន ដែលធ្វើអោយមានកន្លង់ជាច្រើន ឃើញហើយតាមមកចង់អូសកាឡា ញ៉ែរាល់ថ្ងៃ តែអ្វីដែលសំខាន់នោះតើសម្រស់មួយនេះអាចស្ថិតស្ថេរបានយូរប៉ុនណាសម្រាប់មនុស្សស្រីគ្រប់រូបនោះ នៅពេលដែលនាងមិនទាន់រៀបការ នឹងរៀបការហើយនោះ។

ជាក់ស្តែងនៅក្នុងទំព័រមួយបានបង្ហោះរូបភាពមនុស្សស្រីជាច្រើន ដែលបង្ហាញពីភាពខុសគ្នា មុននឹងក្រោយការរៀបការរបស់នាង ដោយមើលទៅសម្រស់របស់ពួកនាងមើលទៅប្រែប្រួលខ្លាំងមែនទែន ដែលធ្វើអោយមនុស្សស្រី មួយចំនួនឃើញហើយ ចង់ខ្លាច អត់ចង់យកប្តីមានកូន ចង់នៅSingle រហូត។

ក៏ព្រោះតែសារជាតិរបស់មនុស្សស្រីគឺអ្វីដែលសំខាន់បំផុតរបស់នាងនោះគឺរូបសម្រស់នេះឯង ព្រោះតែមនុស្សស្រីស្រឡាញ់ភាពស្អាតបាត ខំមើលថែតាំងពីចុងជើងរហូតដល់ក្បាល បើសិនជារូបនាងដឹងថា ការប្រែប្រួលនៃសម្រស់របស់នាង ខ្លាំងបែបនេះ ប្រហែលជាពួកនាងភាគច្រើនច្បាស់ជាជ្រើសរើសភាពនៅSingleជាជាងមានប្តី មានកូនធ្វើអោយខូចសម្រស់របស់នាងបែបនេះឡើយ។

តែការគិតនេះគ្រាន់តែជាសម្រាប់មនុស្សស្រីមួយចំនួនតែប៉ុនណោះ សម្រាប់មនុស្សស្រីផ្សេងទៀតប្រហែលជាពួកគេមិនគិតបែបនេះឡើយ ព្រោះគេមិនសូវបានផ្តោតសំខាន់ខ្លាំងទៅលើរូបសម្រស់នោះទេ សម្រាប់គឺការស្រឡាញ់ក្នុងគ្រួសារ មានសុភមង្គល មានគ្រួសារ មានកូន មានគ្រួសារមួយដ៏កក់ក្តៅ ទោះបីសម្រស់របស់នាងមិនដូចមុនក៏ដោយ ព្រោះថាសម្រស់នេះវាមិនស្ថិតស្ថេរនោះទេ។

តោះចង់ដឹងច្បាស់ថាតើការប្រែប្រួលសម្រស់របស់មនុស្សស្រីមានការប្រែប្រួលខ្លាំងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរបញ្ហានេះ?
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments