លោកម៉ៃសុគន្ធផុសច្រៀងបទ ភពឯការ ឌឺដងអោយ ថេណា ថាបទស្អីតាឡាន់ស្តាប់មិនយល់ន័យមួយសោះ!

42306
views

ថ្មីៗនេះបន្ទាប់លោកថេណា ចេញបទថ្មី ចំណងជើង ភពឯការ ហើយទទួលបានការគាំទ្រជាច្រើនពីអ្នកលេងហ្វេសប៊ុក ស្រាប់តែគេឃើញលោកម៉ៃសុគន្ធ បែរជាផុសច្រៀងឌឺដងថា បទនេះច្រៀងមិនច្បាស់ តាឡាន់ ស្តាប់មិនកើត មិនដឹងថាចង់មានអត្ថន័យថាម៉េច។

ដោយគាត់ផុសនឹងច្រៀងលក្ខណះឌឺដងថា ” ច្រៀងតាមIdolllll ស្ទាយតាឡាន់ សំនៀងបែបអាណិកកាក់ជាន់មួយសិន 😂😂កែបានកែទៅណា បាត់សៀងអក្ខរាវិរុទ្ធខ្មែរអស់ហើយ😂កុំកាច់ស្ទាយពេក អាណិកកាក់ជាន់ នៅស្រុកណាដែរ អំមេរិចកាំងមែន😂😂😂”

បន្ទាប់ពីបានស្តាប់នឹងការច្រៀងឌឺដងរួចមកបានធ្វើអោយលេងហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិខុសគ្នាជុំវិញរឿងនេះថា​ Nuu Nam” អាសូរតែបទខ្លួនឯងនឹងពិរោះស្ដាប់កើតទៅមិនថាទេលោកអើយលោកចង់លាងក្ដិតគេតែអត់ដែលអោនមើលក្ដិតខ្លួនឯងទេហ្អី?ទៅស្ដាប់អាបទក្ដិតឆ្កែលោកឯងមើលច្បាស់ប៉ុណ្ណាទៅ? ហើយគេដែលទើសលោកឯងអត់?អានេះវាចូលលក្ខណះទើសជោរហើយជោរឃើញគេShareជេរច្រើនងាកៗទើសងាកៗទើសចង់ល្បីដោយប្រភេទហ្នឹងអត់អាណិតខ្លួនទេហ្អីលោកចំណាស់នេះហើយអោយគេជេរពេញប្រទេស?”

អ្នកលេងហ្វេសប៊ុកផ្សេងទៀតបានមានមតិថា P-Sal” មែនតាស បង ចាញ់បទ គូទឆ្កែទេ គ្រាន់តែស្តាប់ កន្ត្រាក់អារម្មណ៍ ពេលចេញMV ឡូយណាស់ ទាន់សម័យ ទៀត ញុមមើល ហើយម្សិលមិញ និងបងតែមិនដឹងម៉េច គ្រាន់តែមើលMVបងបានបីបទ គ្រុនញាក់ ខ្យល់ចាប់ សន្លប់ឲ្យគេជួយ ខាំ កែង កោសខ្យល់ ទៀត ឲ្យគ្រូមើលគេថាខុសខាង Lil pumb ប្រហែលរំជួលចិត្តនឹងបទបងពេកហើយ 🙂តែចុងក្រោយសុំសួរបងតិច បងតារា មែនបង?🙂 ញុមអត់ដែរស្គាល់បងចឹងបង 😗បងច្រៀងចម្រៀងមែន? បងញាំបាយនៅ :)”

អ្នកផ្សេងទៀត Ya Ya Real ” May Sokun និយាយត្រូវចិត្តហ្មង ពូនឹងច្រៀងមិនច្បាស់មែន មិនដឹងគាត់ចង់និយាយពីអី”

សូមទស្សនាវីឌីអូខាងក្រោមនេះ៖

វីឌីអូទី២ បទដើម ភពឯការ៖

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments