ខ្លាំងបាត់!CNRPវាយបែកបន្ទាយ៣ធំៗរបស់CPPនៅភ្នំពេញ,នៅសៀមរាបនឹងកំពង់ចាម

4232
views

នៅក្នុងអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់រួចមើលនៅអាណត្តិនេះផងដែល ដែលធ្លាប់តែនៅភ្នំពេញ នៅសៀមរាប នឹងកំពង់ចាមសុទ្ធសឹងតែជាបន្ទាយធំៗរបស់បក្សCPPដែលបានដោតគ្រឹះយ៉ាងរឹងមាំ នឹងមានរបងការពាយ៉ាងធំផងនោះ តែទីបំផុតក៏ត្រូវបានCNRPប្រើយុទ្ធសាស្រ្តវាយបំបែកបានសម្រេច នៅបន្ទាយ៣ធំៗទាំងនោះ ដែលរងការខូចខាចខ្លាំងជាងគេនោះនៅបន្ទាយខេត្តកំពង់ចាម ដែលCNRPវាយបំបែកគ្មានត្រាប្រណី នេះបានតាមលទ្ធផលបណ្តោះអាសន្នរបស់គ.ជ.ប។

លទ្ធផល​បឋម​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១៧​នេះ ថ្វី​ដ្បិត​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច និង​មាន​លុយកាក់​មហាសាល​ទទួលបាន​ចំនួន​អាសនៈ​មេឃុំ ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​នៅ​ទូទាំងប្រទេស​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលជា​គណបក្សនយោបាយ​ប្រឆាំង​កើតចេញពី​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស និង​មិនសូវមាន​លុយកាក់​ក៏ដោយ ក៏​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន «​វាយ​បែក​បន្ទាយ​» គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្តកំពង់ចាម ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់ នាំមុខ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ហ៊ឺហា ។​

រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​១០៥​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​អាសនៈ​ចៅសង្កាត់​ចំនួន​៥៤ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៥១ (​អាណត្តិ​ទី​៣ ដែលមាន​សង្កាត់​ចំនួន​៩៦ គឺ​អាសនៈ​ចៅសង្កាត់​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​) ។​

ខេត្តកំពង់ចាម ដែលជា​ស្រុកកំណើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​១០៩​ឃុំ សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៧៦ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៣៣ (​អាណត្តិ​ទី​៣​ដែលមាន​ឃុំ សង្កាត់​ចំនួន​១៧៣ គឺ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​១៦១ គណបក្ស​សម រង្ស៊ី មាន​ចំនួន​០៥ និង​គណបក្ស​សិទ្ធិមនុស្ស​មាន​ចំនួន​០៧) ។

​ខេត្តសៀមរាប ដែលជា​ទឹកដី​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ មាន​១០០​ឃុំ សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៥៦ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៤៤ ក្នុងនោះ​ក្រុង​សៀមរាប​មាន​ចំនួន​១២​សង្កាត់ តែ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​ចៅសង្កាត់​រហូតដល់​ទៅ​ចំនួន​១១​បាត់ទៅហើយ (​អាណត្តិ​ទី​៣ ដែលមាន​ឃុំ សង្កាត់​ចំនួន​១០០ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៩៨ និង​គណបក្ស​សម រង្ស៊ី ចំនួន​០២) ៕​ ប្រភព៖ dtn7.com

Comments

comments