គណបក្សLDPរបស់លោកខឹមវាសនា អាចនឹងប្រឈមលុបឈ្មោះពីគ.ជ.បបើនៅតែបន្តល្មើសច្បាប់បោះឆ្នោទទៀត

716
views

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានព្រមានថា នឹងលុបឈ្មោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ( LDP )ចេញពី បញ្ចីបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំ ក្នុងករណីដែលគណបក្សនេះនៅតែបន្តល្មើសនឹងច្បាប់ ។

ក្នុងលិខិតចេញផ្សាយព្រមានរបស់ គជប ទៅលើ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី៤ ខែមិថុនា នេះបានឱ្យដឹង ថា គណបក្សនេះបានបន្តធ្វើការឃោសនាបោះឆ្នោតវាយប្រហារតាមប្រព័ន្ធអនឡាញ ទៅលើបណ្ដាគណក្សនយោបាយផ្សេង ទៀត ។

គជប បានបញ្ជាក់ថា តាមច្បាប់ស្ដីពីការជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ មាត្រា១៨៤ បានចែងថា ត្រូវព្រមានជាលាយលក្ខណ៍ អក្សរដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលល្មើសនឹងមាត្រា៦៨ ក្នុងការហែក្បួនឃោសនា ឬប្រ ព្រឹត្តល្មើសនឹងកថាខណ្ឌទី១ នៃមាត្រា៧០ នៃច្បាប់ ។ ក្នុងករណីនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូផាកពិន័យពី៥លា ន រៀល ទៅ១០ លៀន រៀល ឬនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំ ឬលុបបេក្ខភាពរបស់សាមីខ្លួន ប្រសិនបើជនប្រព្រឹត្តអំពើល្មើស ជាបេក្ខជនឈរឈ្មោះបោះឆ្នោត ៕ ប្រភព៖ imnsj.org

Comments

comments