៦យ៉ាងដែលប្រុសៗគួរតែយល់ពីចិត្តរបស់មនុស្សស្រីអោយច្បាស់

928
views

មាន៦ចំនុសសំខាន់ៗដែលបុរសៗគួរតែយល់ពីចិត្តមនុស្សស្រី
១.មនុស្សស្រីមិនមែនចេះតែហ៊ានអោយមនុស្សប្រុសស្ពាយកាបូបរបស់នាងទេ បើនាងអនុញ្ញាតិអោយអ្នកស្ពាយមានន័យថា នាងទុកអ្នកជាមនុស្សសំខាន់ហើយ។

២. មនុស្សស្រីមិនមិនមែនសុទ្ធតែជាចុងភៅទេ តែនៅពេលនាងស្ម័គ្រចិត្តចំអិនអោយអ្នក មានន័យថានាងចង់ធ្វើគ្រប់យ៉ាងដើម្បីអ្នកហើយ។

៣. ប្រសិនបើមនុស្សស្រីម្នាក់កំពុងមានទំនាក់ទំនងស្នេហា នាងកម្រនឹងក្បត់មនុស្សនោះពីក្រោយខ្នងណាស់។

៤. មនុស្សស្រីមិនងាយស្រលាញ់ទេ តែបើដាក់ចិត្តស្រលាញ់គឺស្រលាញ់ដោយការតាំងចិត្តខ្ពស់ និងទំនួលខុសត្រូវបំផុត។

៥. មនុស្សស្រីមិនចូលចិត្តការលំបាកទេ តែរវាងប្រុសសាវ៉ាអ្នកមាន និងប្រុសចិត្តស្មោះគ្មានលុយ មនុស្សស្រីសុខចិត្តលំបាកជាមួយប្រុសស្មោះត្រង់។

៦. មនុស្សស្រីចូលចិត្តខឹង អន់ចិត្តណាស់ តែមនុស្សស្រីមិនដែលចង់បែកពីមនុស្សដែលខ្លួនស្រលាញ់ឡើយ។

ប្រភព៖ជីវិតគ្រួសារ couple life

Comments

comments