មហាសេដ្ឋីរើសប្រពន្ឋ ជួបស្រ្តី25នាក់ហើយនៅតែមិនពេញចិត្តទៀតតែចុងក្រោយ…..

3895
views

លោក Ji Fordanon ជាមហាសេដ្ឋីដែលមានជាងគេនៅប៉ែកអឺរ៉ុប លោកខំរកស៊ីពេករហូតដល់វ័យ៣៥ឆ្នាំទើបនឹងឃើញចង់បានប្រពន្ឋ តែដោយសារលោកជាអ្នកជំនួញ ទើបលោកសូម្បីតែរកប្រពន្ឋក៏រើសដែរ។ថ្ងៃមួយលោកបានប្រាប់សហការីយរបស់លោកថាលោកទៅរើសប្រពន្ឋ ដូចនេះគាត់ត្រូវផ្អាកពីការងារមួយរយៈលេខារបស់លោកត្រង់ឆ្ងល់តែមិនហ៊ានសួរព្រោះគាត់ជាចៅហ្វាយ។

លោកបានស្លៀកពាក់ធម្មតាជាមួយខោខ្លី អាវយឺតនិងខោអាវមួយវ៉ាលីដែលមើលទៅមិនសមជាសេដ្ឋី តែបែជាដូចមនុស្សធម្មតាម្មាក់តែប៉ុន្នោះ ក្រោយពីលោកដើរលេងមួយរយៈមកទើបលោកដឹងថាជាអ្នកក្រពិតជាពិបាករកស្រីៗណាស់ ព្រោះស្រីៗសុទ្ឋតែត្រូវការលុយឡាន និងមាសប្រាក់។ គាត់បានសាកល្បងទាក់ទងស្រីៗក្នុងប្រទេសលោកប្រហែល៤ទៅ៥នាក់ ដំបូងលោកធ្វើធម្មតាហើយលោកថាលោកជាមនុស្សសាមញ្ញគ្មានប្រាក់ឡានដូចគេទេ តែលទ្ឋផលចុងក្រោយបានតឹ្រមនាងមើលនាយថាមិនសាកសមនិងនាងទេព្រោះនាងត្រូវការលុយនិងឡាន។

គាត់បានសម្រេចចិត្តទៅរកនៅប្រទេសដ៏ទៃទៀតជាច្រើនតែមិនបានជួបស្រ្តីដែលលោកត្រូវការសោះ ភាគច្រើនស្ត្រីទាំងអស់នោះប្រាប់គាត់ថានាងត្រូវការបុរសដែលមានលុយ ឡាន និងវិឡាមិនមែនដូចលោកទេ។លោកហាក់អស់សង្ឃឹមនិងសែ្វងរកមនុស្សស្រីដែលល្អទៀតហើយ គាត់ក៏បានទៅក្លិបមួយហើយក៏បានជួបនារីម្នាក់ដែលជាអ្នកក្រឡុកស្រាបៀរ នាងមានរូបស្អាតហើយរួសរាយទៀតតែឆ្នាស់បន្តិច។ លោកក៏ចាប់ផ្តើមទាក់ទងនាង តែមិនដឹងធ្វើមិចទើបអាចទាក់ទងនាងបាន ចៃដន្យអីពេលគិតលុយលោកភ្លេចយកកាបូបមកជាមួយ មិនដឹងធ្វើមិចទេមានតែប្រាប់នាងតាមត្រង់ថាភ្លេចកាបួបតែនាងមិនជឿ ហើយនាងប្រាប់អោយលោកទៅលាងចាន និងកែវ។ដោយនាងគិតថាអត់លុយហើយធ្វើឯងគ្រាន់បើទៀត ហ៊ានមកញុំាស្រាទៀត។

គាត់ក៏មិនប្រកែកគ្រាន់តែហួសចិត្តបន្តិច ហើយក៏ព្រមទៅលានចានអោយ នេះជាលើកទីមួយសម្រាប់ជីវិតលោកហើយដែលបានលាងចានដែលគាត់មិនចេះលាងផង ហើយបានធ្វើអោយបែកចាននិងកែវ បួនទៅប្រាំកែវទៀតផង ធ្វើអោយនាងខឹងយ៉ាងខ្លាំងព្រោះថៅកែកាត់លុយនាង។ពេលទៅផ្ទះគាត់សុំនាងទៅដែរ ព្រោះគាត់ប្រាប់នាងថាគាត់ជាជនបរទេសត្រូវគេបោកលុយអស់ហើយគ្មានកន្លែងត្រូវទៅនោះទេសូម្បីតែកន្លែងដេក នាងមើលលើមើលក្រោមហើយក័មើលទៅគួរអោយអាណិតក៏ព្រមអោយទៅគេងនៅផ្ទះនាងមួយយប់ទៅព្រោះនាងនៅសល់បន្ទប់ទំនេរមួយដែរ។ នាងក្រមែនតែមានចិត្ត នាងធ្វើការរាល់ថ្ងៃគឹជួយដល់ក្រុមគ្រួសារទាំងស្រុងព្រោះនាងមានបងប្អូនពីរនាក់ រួមទាំងនាងផងជាមួយម្តាយចំនាស់អាយុ 60ឆ្នាំ ព្រោះឪពុករបស់នាងស្លាប់បាត់ហើយកាលពីនាងនៅអាយុ១៥ឆ្នាំ។នាងធ្វើការច្រើនម៉ោងដើម្បីបង្កើនប្រាក់ចំណូលព្រោះត្រូវចំណាយទៅលើប្អូនប្រុសសិក្សាផង និងការហូបចុកផង។ Ji Fordanon អាណិតនាងខ្លាំងណាស់តែគាត់រិតតែចង់សាកចិត្តនាងទៀត គាត់បានសុំធ្វើការជាមួយនាងដើម្បីរស់ នាងក៏សុំថៅកែបានអោយគាត់ធ្វើការជាមួយ។

១ខែក្រោយមកពីរនាក់ក៏ស្រលាញ់គ្នាព្រមទាំងបង្កើតអនុសាវរីជាច្រើនជាមួយនាង។ ចុងក្រោយគាត់ត្រូវឃ្លាតឆ្ងាយពីនាងព្រោះតែត្រលប់ទៅវិញហើយ ព្រោះបងបានសន្សំលុយបានទៅស្រុកវិញហើយនាងមានអារម្មណ៏ថាពេលវេលាពិតជាលឿនមែន ហើយនាងនិយាយថាបងទៅចុះតែបងត្រលប់មករកអូនវិញទេ។ គាត់ថាមកវិញហើយនិងមកយកអូនទៅនៅជាមួយពេលបងរកលុយបានព្រោះបងមិនមែនអ្នកមានទេ។

នាងថានាងមិនចង់បានបុរសអ្នកមានទេ នាងចង់បានបុរសដែលស្រលាញ់នាង។២ខែក្រោយមកគាត់ក៏មកយកនាងទៅព្រមទាំងក្រុមគ្រួសារនាងទាំងអស់ ហើយក៍បានរៀបការជាមួយគ្នាទៅ។ ប្អូនប្រុសនាងព្រមទាំងនាងក៏បានបន្តការសិក្សានៅប្រទេសរបស់លោកផងដែរ។

ប្រភព៖Life Kh

Comments

comments