បើអ្នកធ្វើរឿងទាំងអស់នេះ ប្រៀបដូចបង្រៀនមិត្តស្រីរបស់អ្នកឲ្យកាត់ចិត្តពីអ្នកម្តងតិចៗអញ្ចឹង

283
views

មនុស្ស​ស្រី​ពេល​ស្រឡាញ់​នរណា​ម្នាក់​ហើយ​ នាង​នឹង​ស្រឡាញ់​ខ្លាំង តែ​បើ​អស់​ស្រឡាញ់​ហើយ​គ្មាន​អ្នក​ណា​អាច​បង្ខំ​នាង​បាន​ឡើយ។ អាច​នឹង​មាន​រឿង​ជា​ច្រើន​ដែល​នាំ​ឲ្យ​នាង​អស់ចិត្ត​ស្រឡាញ់​ម្ដង​បន្តិចៗ រហូត​ហៅ​លែង​ឮ។ ទាំង​នេះ​គឺ​ជា​រឿង​ដែល​នាំ​ឲ្យ​មនុស្ស​ស្រី​ទៅ​ជា​អស់​អារម្មណ៍​លើ​ស្នេហា​ទៀត ៖

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

១. អ្នក​មិន​ដែល​ផ្ដោត​សំខាន់​លើ​នាង

គ្រប់​ពេល​នៅ​ជាមួយ​នាង​អ្នក​តែង​តែ​ផ្ដោត​ទៅ​លើ​អ្វីផ្សេង ដូច​ជា​ការ​លេង​ទូរសព្ទ ឬ​មើលរឿង លេង Game ជា​ដើម។ មនុស្ស​ស្រី​ឆាប់​អន់​ចិត្ត និង​គិត​ច្រើន​ណាស់ ព្រោះ​សកម្មភាព​បែប​នេះ​បញ្ជាក់​ថា​អ្នក​មិន​ខ្វល់ មិន​យក​ចិត្ត​ទុក​ដាក់​លើ​នាង​ឡើយ។

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

២. អ្នក​មិន​យល់​ពី​នាង

ការ​ពិត​មនុស្ស​ស្រី​ងាយ​យល់​ខ្លាំង​ណាស់ តែ​ពេល​ខ្លះ​អ្នក​មិន​ចង់​យល់ ឬ​ធ្វើ​មិន​យល់​តែ​ម្ដង។ អ្នក​តែង​ធ្វើ​បញ្ច្រាស​អារម្មណ៍​នាង ឬ​ធ្វើ​បាប​ចិត្ត​នាង​ដោយ​មិន​អើពើ។ ពេល​ខ្លះ​នាង​ពិត​ជា​ចង់​ឲ្យ​អ្នក​យល់​ពី​ចិត្ត​នាង​ខ្លាំង​ ព្រោះ​នាង​ពិត​ជា​ចង់​បាន​វា​ពី​មនុស្ស​ដែល​នាង​ស្រឡាញ់​ណាស់។

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

៣. អ្នក​គ្រប់គ្រង​លើ​នាង​

ទាំង​ការ​សម្រេច​ចិត្ត ការ​ធ្វើ​អ្វី​មួយ អ្នក​តែង​តែ​បញ្ជា​នេះ​បញ្ជា​នោះ ហើយ​បើ​នាង​មិន​ធ្វើ​តាម​ទេ​អ្នក​ខឹង​នាង​ជា​ដើម។ នេះ​ជា​ទង្វើ​ដ៏​អាក្រក់​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឆាប់​ធុញ និង​មិន​ចូល​ចិត្ត ព្រោះ​មនុស្ស​ស្រី​ក៏​ត្រូវ​ការ​អ្វី​ជា​របស់​ខ្លួន​ឯង​ដែរ មិន​មែន​ចាំ​ឲ្យ​តែ​អ្នក​គ្រប់​គ្រង​ទេ។

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

៤. បិទ​សេរីភាព និង​ការចូលចិត្ត​របស់​នាង

អ្នក​តែ​ងហាម​នេះ ហាម​នោះ មិន​ឲ្យ​ធ្វើ​នេះ មិន​ឲ្យ​ធ្វើ​នោះ​គ្រប់​យ៉ាង​ឲ្យ​តែ​អ្នក​មិន​ចូល​ចិត្ត។ ហាម​នាង​មិន​ឲ្យ​ស្លៀក​សំលៀកបំពាក់​ដែល​នាង​ចូលចិត្ត ហាម​នាង​មិន​ឲ្យ​ដើរ​លេង​ ឬ​ក៏​ឲ្យ​នាង​ផ្លាស់​ប្ដូរ​ទម្លាប់​ដែល​នាង​ចូលចិត្ត។ នេះ​មិន​មែន​ជា​រឿង​ល្អ​ដែល​អ្នក​ក្នុង​នាម​ជា​សង្សារ​ត្រូវ​ធ្វើ​ឡើយ ព្រោះ​អាច​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ និង​ធុញ​ទ្រាន់​ខ្លាំង។

លទ្ធផល​រូបភាព​សម្រាប់ korean cute girl
រូបភាពដំណាង

៥. អ្នក​មិន​ដែល​ឃើញ​ទង្វើ​ល្អៗ​របស់​នាង

រឿង​ដែល​នាង​ធ្វើ​ដើម្បី​អ្នក​ជា​ច្រើន​អ្នក​មិន​ដែល​មើល​ឃើញ​ទេ តែ​បើ​នាង​ធ្វើ​អី​ខុស​តិច​តួច​អ្នក​ចាប់​បាន​ណាស់។ ទង្វើ​បែប​នេះ​បង្ក​ឲ្យ​មាន​ការ​អន់ចិត្ត និង​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ចង់​ដើរ​ចេញ​ពី​អ្នក​ព្រោះ​គិត​ថា​គ្មាន​តម្លៃ​ទោះបី​ជា​បន្ត​ទៀត។

លទ្ធផល​រូបភាព​សម្រាប់ korean cute girl
រូបភាពតំណាង

៦. លេង​សើច​ជាមួយ​ស្រី​ផ្សេង​ទាំង​កំពុង​មាន​នាង

សម្រាប់​អ្នក​ប្រហែល​វា​ជា​រឿង​លេង​សើច តែ​សម្រាប់​នាង​វា​ជា​រឿង​ដែល​ធ្វើ​បាបចិត្ត​នាង​ខ្លាំង​ណាស់។ អ្នក​គិត​ថា​នាង​នឹង​មិន​អី​ទេ​ឲ្យ​តែ​អ្នក​នៅ​តែ​ស្រឡាញ់​នាង ប៉ុន្តែ​ការ​គិត​បែប​នេះ​គឺ​ខុស​ហើយ ព្រោះ​មិន​យូរ​ឡើយ​ឲ្យ​តែ​អ្នក​លេង​ល្បែង​ស្នេហ៍​បែប​នេះ​ នាង​នឹង​ចាកចេញ​ដោយ​មិន​ត្រឡប់​ឡើយ។

មនុស្ស​ស្រី​នៅ​តែ​មាន​ធម្មជាតិ​ទន់ភ្លន់​ផ្អែមល្ហែម ដូច្នេះ​បើ​អ្នក​ដឹង​ថា​ខ្លួន​ឯង​កំពុង​ខុស​ជាមួយ​នាង​ហើយ គួរ​តែ​បញ្ឈប់​ទៅ​មុន​គ្រប់​យ៉ាង​បញ្ចប់៕

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

Comments

comments