អ្នកអាចប្រឈមនឹងអត់លិឍមួយជិវិត ប្រសិនបើអ្នកមានសញ្ញាទាំងអស់នេះ

879
views

តើអ្នកដឹងទេថា មនុស្សគ្រប់គ្នាកើតមកសុទ្ធតែមានគូររៀងៗខ្លួនហើយ គ្រាន់តែយូរឬក៏ឆាប់ មុននឹងក្រោយគឺគង់តែទៅដល់ហើយ។ ប៉ុន្តែបើអញ្ចឹងមែននោះម្តេចអ្នកខ្លះនៅអត់លិឍឡើងចង់ដុះស្លែ សារះមន្ទីរទេហៅម្តងមាកាលហើយ ម៉េចនៅតែមិនទាន់មានគូរនឹងគេទៀត តោះយើងនឹងនាំអ្នកទៅដោះស្រាយនៅបញ្ហាទាំងនេះ។ ពិនិត្យមើលខ្លួនឲ្យក្នុងចំណុចខាងក្រោមនេះ បើសិនជាអ្នកមានអ្នកប្រាកដណាស់ច្បាស់ជាត្រូវអត់គូរមួយជិវិត

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

១.គិត​ថា​គ្មាន​អ្នក​សម​ជាមួយ៖ នោះ​ក៏​ព្រោះ​តែ​អ្នក​ស្រលាញ់​ងប់ងុល ឬ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ពេក ដោយ​គិត​ថា​អ្នក​ដទៃ​មិន​អាច​ស្មើ​ខ្លួន​បាន​ឡើយ។

២.ជា​មនុស្ស​គ្មាន​មនោសញ្ចេតនា៖ បើ​អ្នក​ជា​មនុស្ស​ឈាម​ត្រជាក់ និង​ចិត្ត​ដាច់​គ្មាន​មេត្តា នោះ​ប្រាកដ​ណាស់​ថា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ស្រលាញ់​អ្នក​ឡើយ។

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

៣.ចូល​ចិត្ត​បង្ហោះ​រឿង​ចម្លែក​ៗ​លើ​បណ្ដាញ​សង្គម៖ ទោះ​អ្នក​ឯង​ស្រស់​ស្អាត​ប៉ុណ្ណា បើ​ចូលចិត្ត​បង្ហោះ​រឿង​គ្មាន​ប្រយោជន៍ ស៊ី​អារម្មណ៍ ត្អូញត្អែរ ជេរ​បញ្ចោរ និង​រូបភាព​បែប​អាសអាភាស…។

៤.បដិសេធ​រហូត៖ ទម្លាប់​បដិសេធ​គ្រប់​មនុស្ស​មិន​ថា​ល្អ ឬ​អាក្រក់ ក៏​ធ្វើឲ្យ​អ្នក​មិន​មាន​ស្នេហា​ដូច​គេ​បាន​ដែរ។ ព្រោះ​គេ​មិន​ចង់​បាក់​មុខ ដោយសារ​តែ​ធ្លាប់​ដឹង​ឮ​ពី​ចំណុច​នេះ​របស់​អ្នក​រួម​មក​ហើយ។

លទ្ធផល​រូបភាព​សម្រាប់ korean cute girl
រូបភាពតំណាង

៥.គិត​ពី​សេរី​ភាព​ពេក៖ មនុស្ស​ជាច្រើន​តែង​និយាយ​ថា ក្រោយ​រៀបការ​ជីវិត​លែង​សូវ​មាន​សេរីភាព​ដូច​ពេល​មុន​ទៀត​ហើយ។ ដូចនេះ​ហើយ​ពេល​អ្នក​ឮ​គេ​និយាយ​បែបនេះ ក៏​មិន​ហ៊ាន​ប្រថុយ​តែម្ដង។

៦.គិត​ពី​គ្រួសារ​ពេក៖ អ្នក​ខ្លះ​ព្រោះតែ​ស្រលាញ់​គ្រួសារ​ខិតខំ​ធ្វើ​សព្វ​បែប​គ្រប់​យ៉ាង ដើម្បី​មិន​ឲ្យ​អ្នក​ផ្ទះ​​ខ្វះខាត រហូត​ភ្លេច​គិត​ពី​អនាគត​ខ្លួនឯង។

លទ្ធផល​រូបភាព​សម្រាប់ korean cute girl
រូបភាពតំណាង

៧.មាន​គំនិត​សួនតួ៖ គ្មាន​នរណា​គេ​ចង់​បាន​មនុស្ស​មាន​គំនិត​សួនតួ មក​ធ្វើ​ជា​ដៃគូ​ឡើយ ព្រោះ​មនុស្ស​បែបនេះ គ្មាន​ទុក​អ្នក​ដទៃ​ក្នុង​ភ្នែក​គេ​ឡើយ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ខ្លួនឯង​បាន​សុខ។

៨.ចង់​គ្រប់គ្រង​អ្នក​ដទៃ៖ គំនិត​បែបនេះ ធ្វើឲ្យ​អ្នក​គ្មាន​សេចក្ដី​ស្នេហា​នឹង​គេ​ឡើយ ព្រោះ​គ្មាន​នរណា​ចង់​នៅ​ក្រោម​បង្គាប់បញ្ជា​គេ​ទេ៕

រូបភាពពាក់ព័ន្ធ
រូបភាពតំណាង

Comments

comments