តាមពិតស្រីស្អាតម្នាក់ដែលល្បីខ្លាំងថាជាភរិយាខេមរៈ សិរីមន្តនោះ មិនមែនជារឿងពិតឡើយ!

404
views

ភ្នំពេញ ​៖ ​បន្ទាប់ពី​មានការ​បង្ហោះ​និង​Share​ចែករំលែក​រូបថត​១​សន្លឹកដែលភ្ជាប់​ជាមួយ​ការសង្ស័យថា​រវាង​មនុស្ស​ស្រី​និង​ក្មេងប្រុស​នៅក្នុង​រូបភាព​ទាំង​២​នាក់​ជា​កូន​ប្រពន្ធ​លោក ខេមរៈ សិរីមន្ត នោះ ​ក៏​ស្រាប់តែ​មានការ​ចេញមុខ​បកស្រាយ​ពី​សំណាក់​អ្នកគាំទ្រ​ជំនួស​លោក ខេមរៈ សិរីមន្ត ថា​ពុំមែន​ជា​រឿង​ពិត​ឡើយ​ដូច្នេះ​សូមកុំ​មានការ​យល់ច្រឡំ​ទៅទៀត។

ដោយយោងទៅ​តាម​ប្រភព​អ្នកគាំទ្រ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បញ្ជាក់ថា ​រូបថត​១​សន្លឹក​ដែល​បង្ហាញមុខ​របស់​នា​រី​ម្នាក់​ព្រមជាមួយ​ក្មេងប្រុស​២​ទៀត​ឈ​ថត​ក្បែរ​លោក​នោះ ​ពុំមែន​ជា​កូន​ឬ​ប្រពន្ធ​ដូច​ការសង្ស័យ​នោះឡើយ​ ពោល​គឺ​គ្រាន់តែ​រូបភាព​ថត​អំឡុងពេល​សម្តែង​បទ​ចម្រៀង​តែប៉ុណ្ណោះ។

ប្រភព​បាន​បន្តថា ​ចំពោះ​ដំណឹង​សង្ស័យ​មួយចំនួន​របស់​ទស្សនិកជន​ក៏​ព្រោះ​តែ​មាន​អ្នកខ្លះ​គាត់​ពុំ​បាន​ដឹង​ការពិត​ច្បាស់ ​ហើយ​ស្មាន​តែ​រូបភាព​នេះ​ជា​ការ​ពិត​ខណៈ​កន្លងមក​ធ្លាប់​មាន​សារព័ត៌មាន​ជាច្រើន​ក៏បាន​ចុះ​ពាក់ព័ន្ធ​ទៅ​នឹង​សាច់រឿង​ខាង​លើនេះ​។ ដូច្នេះ​បានជា​ពួកគាត់​យល់​ច្រឡំ​លើ​រឿងនេះ។

ជាក់ស្ដែង គ្រាន់តែផ្ទុះរឿងនេះភ្លាម នារីដែលល្បីថាជាភរិយាកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ក៏បានចេញមុខមកស្រាយការពិតភ្លាមៗថា ៖ « អរគុណដែលបានចុះផ្សាយ ទាំងអស់នេះ គឺជាកម្រង រូបថតដែល នាងខ្ញុំបានចូលរួម សម្តែងក្នុងបទ គ្មានអ្នកណាល្អជាងប្រពន្ធ របស់បង ខេមរៈ សិរីមន្ត ហើយនឹងត្រៀមចេញ MV ឆាប់ៗ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុុះបញ្ចាំងពី ទិដ្ឋភាពនៃសង្គម» ។

គួរបញ្ជាក់ដែរថា កញ្ញា នៅ សូនីតា ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប ក្នុងសង្គមសិល្បៈ ហើយថ្មីៗនេះដែរ កញ្ញា រូបស្រស់ម្នាក់នេះ ត្រូវបានចាប់គូរសម្ដែង ជាមួយ លោក សិរីមន្ត ដែលតម្រូវឲ្យដើរតួជាភរិយា ទើបធ្វើឲ្យ ទស្សនិកជនមួយចំនូន មានការយល់ច្រឡំ ក្រោយពេលឃើញរូបភាព បែបនេះ៕

Comments

comments