ក្រោមមេឃមួយវាសនាខុសគ្នា ឃើញរំជួលចិត្តណាស់ក្រោយឃើញទង្វើសិស្សស្រីម្នាក់ ធ្វើដាក់បុរសអនាថាម្នាក់!

323
views

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ម្នាក់​មាន​ឈ្មោះ​ថា Joshua Aquiler បាន​ប្រទះឃើញ​ទង្វើ​ដ៏​សប្បុរស​របស់​សិស្ស​ស្រី​វិទ្យាល័យ​ម្នាក់ រហូត​ធ្វើ​ឲ្យ​គេ​សម្រេចចិត្ត​ថត​សកម្មភាព​នោះ​តែម្ដង។

បើ​តាម​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ សិស្ស​ស្រី​រូប​នោះ​កំពុង​អង្គុយ​ក្បែរ​បុរស​អនាថា​ម្នាក់ និង​បញ្ចុក​អាហារ​ដល់​រូបគេ ដែល​ទំនង​ជា​អត់​អាហារ​ច្រើន​ថ្ងៃ​មក​ហើយ។ មិនតែប៉ុណ្ណោះ សិស្ស​ស្រី​មាន​ចិត្ត​ស្រស់​ថ្លា​ខាង​លើ ថែម​ទាំង​បាន​និយាយ​លេង​ជាមួយ​បុរស​គ្មាន​ផ្ទះសម្បែង​នោះ​ទៀត​ផង។

 

ជា​ការ​ពិត​ណាស់ ពេល​ខ្លះ​មនុស្ស​អនាថា​គ្មាន​សាច់ញាតិ គឺ​ត្រូវ​ការ​បែប​នេះ។យ៉ាងណាមិញ វីដេអូ​ដែល Aquiler បង្ហោះ បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​សង្គម Facebook រំជួលចិត្ត​យ៉ាង​ខ្លាំង ហើយ​វា​ទទួល​បាន​ការ​ចូល​មើល និង​ចែករំលែក​ភ្លាមៗ​យ៉ាង​ច្រើន។ ក្នុង​នោះ​ដែរ អ្នក​លេង​បណ្ដាញ​សង្គម​ក៏​បាន​កោត​សរសើរ​ចំពោះ​ទង្វើ ដែល​ពោរពេញ​ដោយ​ភាព​សប្បុរស​របស់​នាង​ទៀត​ផង៕

សូមទស្សនាវីឌីអូខាងក្រោមនេះ៖

Comments

comments