នារីម្នាក់នៅតែស្រឡាញ់មិត្តប្រុសខ្លួន ទោះបីពេលនេះខាងប្រុសធ្លាក់ខ្លួនកើតជំងឺមហារីកភ្នែកក៏ដោយ!

819
views

ថៃ៖កាលពីថ្មីៗនេះ រូបភាពរបស់នារីថៃម្នាក់ ដែលបង្ហោះដោយគណនីឈ្មោះ Atittaya Chumkeaw កំពុងតែមានការចែកចាយបន្ត យ៉ាងច្រើន នៅលើបណ្តាញសង្គម នៅពេលដែលនាងបង្ហោះរូបភាពមួយសន្លឹក ជាមួយមិត្តប្រុសរបស់ខ្លួន ដែលមានមុខគួរឲ្យខ្លាចអមជាមួយCaptionថា៖ “Anniversary 3 Years” ។

យ៉ាងណាមិញ ដោយផ្អែកតាមសារព័ត៌មានថៃជាច្រើនចុះផ្សាយ បានឲ្យដឹងថាមូលហេតុដែល បុរសម្នាក់នេះមានមុខមាត់អាក្រក់បែបនេះ គឺដោយសារតែលោកកើតជំងឺមហារីកគ្រាប់ភ្នែក រយៈពេល២ឆ្នាំមកហើយ ហើយជំងឺមួយនេះ កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមុខរបស់លោកកាន់តែប្រែប្រួល និងហើមប៉ោងគ្រាប់ភ្នែកកាន់តែធំឡើងៗ និងរលួយស្បែកមុខទាំងស្រុង។

ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងសង្វេគនោះ បើទោះជាលោកមានជំងឺបែបនេះក៏ដោយ ក៏មិត្តស្រីរបស់លោកមិនចាកចេញពីលោកដែរ ហើយថែមទាំងមើលថែទាំលោក បានយ៉ាងល្អថែមទៀតផង។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញស្នេហ៍ស្មោះរបស់អ្នកទាំង២បែបនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាទប់ទឹកភ្នែកមិនបាននោះទេ ចំពោះទឹកចិត្តនារីដែលកម្ររកបានដូចជានាង។ គួរបញ្ជាក់ដែរថា នារីម្នាក់នេះ ធ្លាប់បង្ហោះរូបភាពជាមួយ មិត្តប្រុសរបស់ខ្លួនម្តងរួចមកហើយ ពេលដែលពួកគេគម្រប់ខួបស្រលាញ់គ្នាបាន២ឆ្នាំ ប៉ុន្តែពេលនេះ ទើបតែទទួលការចាប់អារម្មណ៍និងល្បីខ្លាំង ពេលដែលនាងបង្ហោះគម្រប់ខួបស្រលាញ់គ្នា៣ឆ្នាំ៕

Comments

comments