ឪពុកឃើញកូនស្រីយកប៊ិចគូររូបលើឡាន មិនហ៊ានឃាត់ ពេលគូរចប់ ឃើញទប់ទឹកភ្នែកមិនជាប់…

485
views

ឪពុកឃើញកូនស្រីយកប៊ិចគូររូបលើឡាន មិនហ៊ានឃាត់ចាំមើលរហូតដល់កូនគូសចប់ ស្ទើរស្រក់ទឹកភ្នែកមិនចេញ…បុរស​ជា​ឪពុក​មក​ពី​កោះ​តៃវ៉ាន់​ម្នាក់ មាន​នាមត្រកូល​ថា Yang បាន​ប្រទះ​ឃើញ​កូនស្រី យក​ប៊ិច​គូរ​រូប​លើ​ឡាន​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​មិន​ខឹង​ឃាត់ ហើយ​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅ​វិញ។

ជំនួស​ឲ្យ​ការ​ស្ដី​បន្ទោស​កូន​ស្រី លោក Yang បែរ​ជា​អនុញ្ញាត​ឲ្យ​នាង ប្រើប្រាស់​ឡាន​របស់​ខ្លួន ធ្វើ​ជា​ផ្ទាំង​ស​សម្រាប់​បញ្ចេញ​ស្នាដៃ​គំនូរ​របស់​នាង​ទៀត​ផង ដែល​នេះ​ពិត​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែនទែន។

បើ​យោង​តាម​លោក Yang បាន​ឱ្យ​ដឹង​ថា គំនូរ​របស់​កូន​ស្រី​លោក គឺ​ជា​អនុស្សាវរីយ៍​ដែល​ត្រូវ​បាន​ចងក្រង​ជា​រៀង​រហូត នៅ​លើ​ឡាន​របស់​លោក។យ៉ាងណាមិញ ពេល​វេលា​ចេះ​តែ​ដើរ​ទៅ​មុខ ខណៈ​ថ្វី​ដៃ​គូរ​គំនូរ​របស់​នាង​ក៏​កាន់​តែ​ប្រសើរ ដោយ​នាង​អាច​គូរ​រូប​បាន​កាន់​តែ​ស្អាត។ស្រប​ពេល​ដែល​មនុស្ស​ជាច្រើន នឹង​ខឹង​សម្បារ​នៅ​ពេល​កូន​របស់​ពួកគេ​ធ្វើ​បែប​នេះ លោក Yang បែរ​និយាយ​ថា ឡាន​របស់​លោក​នឹង​មិន​ពេញ​លក្ខណៈ​ឡើយ បើ​គ្មាន​គំនូរ​របស់​កូន​ស្រី៕

សូមទស្សនារូបខាងក្រោមនេះទាំងអស់គ្នា៖

Comments

comments