ជឿរថាមានខ្មោចទេ ស្រីស្អាតម្នាក់ផុសថា នាងត្រូវខ្មោចសង្កត់ស្តែងៗ ហើយនាងឃើញផ្ទាល់ភ្នែកថា….

305
views

មកទល់ពេលនេះវិទ្យាសាស្រ្តគឺនៅតែមិនអាចបដិសេធទាំងស្រុង ថាគា្មនអភិនិហានៅលើលោកនេះឡើយ។ខ្ញុំជាមនុស្សម្នាក់មិនជឿលើមន្តអាគមអូមអាមមន្តស្នេហ៍អ្វីទេ តែចេះតែនៅឆ្ងល់ពីរឿងខ្មោចសង្កត់។តើសាច់រឿងដំនើរដើមទងនិងរបៀបរបបនៃអ្វីដែលគេហៅថាខ្មោចសង្កត់ដូចម្តេចខ្លះទៅ?ចាស់ៗតែងតែនិយាយប្រាប់ខ្ញុំថាមុននឹងត្រូវខ្មោចសង្កត់អ្នកនឹងមានអារម្មណ៍ថា ព្រឺសំបុរខ្ញាកៗបន្ទាប់មកអ្នកនឹងត្រូវគេសណ្តំអោយដេកលក់ដោយមិនដឹងខ្លួន។

បន្ទាប់មកទៀតពេលដែលទើបតែលង់លក់នោះអ្នកនឹងមានអារម្មណ៍ថា​អ្នកកំពុងតែធ្លាក់ពីលើទីខ្ពស់រឺកំពុងស្ថិតក្នុងកាលៈទេសៈមួយ​ដែលគួរអោយប្រហោងពោះ។ពេលនោះហើយគឺខ្មោចចាប់ផ្តើមបញ្ចេញរិទ្ធិសង្កត់យកមួយចាស់ដៃតែម្តង។បើអ្នកមានបទពិសោធរឿងខ្មោចសង្កត់អ្នកនឹងរកមធ្យោបាយរើបំរាស់ឬកំរើកដៃ​ជើងឲទាល់តែបាន។ប៉ុន្តែកុំភ្លេចថាលើកនេះអ្នករើរូចលើកក្រោយខ្មោចនោះនឹងមកសង្កត់ម្តងទៀត​រួចចាប់កន្លែងដែលយើងធ្លាប់រើរួចនោះឲកាន់តែខ្លាំង។ហើយលើកនេះកុំសង្ឃឹមថារើបំរាស់កន្លែងដដែលរួចអោយសោះ​តែបើអ្នកឆ្លាត់ត្រូវរកកន្លែងផ្សេងទៀតដើម្បីរើបំរាស់ដូចជា​ដៃជើងភ្នែកច្រមុះភ្នែក។ល។

នៅថ្ងៃណាមួយដែលអ្នកធុញនឹងតស៊ូតទៅទៀតនោះសុំចុះចាញ់​ឈប់រើឈប់បំរាស់នោះអ្នកនឹងលែងបានជួបខ្មោចនោះទៀតហើយ​តែបើអ្នកដូកន្លែងដេកអ្នកអាចជួបខ្មោចថ្មីមួយទៀត។ តួរយ៉ាងដូចស្រីស្អាតម្នាក់ចឹង នាងបាននិយាយផុសពីហេតុការពិតរបស់នាងថា Phy Chan Sovannalyta” ជឿរទេ?ខ្មោចវាពិតជាមានមែន😪ថ្ងៃមិញខ្ញុំដេកម៉ោង10am ដល់ម៉ោង 1pm តើអ្នកទាំងអស់គ្នាដឹងថាខ្ញុំជួបនឹងអ្វី😪គឺមានអ្វីម្យ៉ាងមកសងកត់ខ្ញុំគឺខ្ញុំឃើញទាំងអស់ ប៉ុន្តែខ្ញុំមិនអាចរើបាន …ខ្ញុំក៍គិតថាវាជាវិនាទីចុងក្រោយនៃជីវិតខ្ញុំ 😪ប៉ុន្តែដោយសារតែអំពើល្អដែលខ្ញុំបានសាងពីមុនមក ពពួកដែលតាមខ្ញុំតាមផ្លូវងងឹតនឹងក៍រលាយទៅដោយឯងៗខ្ញុំមិនដែលទៅបំពាន់លើអ្នកណាមុនទេ សូមកុំមកបំពាន់លើខ្ញុំដូចគ្នា☺️បើអ្នកទាំងអស់មិនទាន់ជួបអ្នកទាំងគ្នានឹងគិតថាវាជារឿងកំប្លែងហើយ គឺថាខ្ញុំនេះនិយាយាអីឆ្គួតៗបែបនេះ😢”

តើអ្នកទាំងអស់គ្នាជឿរទៅលើរឿងមួយនេះទេ…?
ប្រភព៖ Phy Chan Sovannalyta
ប្រែសម្រួលដោយ៖Khmernews.me

Comments

comments